For Android device For iOS device

អាថ៌កំបាំងនៃ ការទទួលទាន ត្រូវដែលជួយ អោយអាយុកាន់តែវែង

វាអាចទៅរួចដែលញ៉ាំអាហារប្រភេទខ្លះជួយ អោយលោកអ្នកកាន់តែមានអាយុវែង ។ជារឿងៗត្រូវគេចាត់ទុកថា "អាហារកំពូល (Super Food)" អាហារទាំងនេះមានលទ្ឋភាព មិនត្រឹមតែជួយប្រយុទ្ឋប្រឆាំងនឹងជំងឺនិង កាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តេរ៉ូល ក្នុងខ្លូនរបស់យើងផងដែរ។
រាល់គុណប្រយោជន៍សុខភាព ទាំងអស់នេះ អាចជួយអោយអ្នករស់នៅអាយុកាន់តែវែង​ កាន់តែមានសុខភាពប្រសើរឡើង ហើយជីវិតកាន់តែពោពេញដោយក្តីរីករាយ។
អាហារកំពូលមួយចំនួនមានផ្ទុកនូវសារធាតុមានឈ្មោះថាអង់ទីអុកស៊ីដង់ (Antioxidants) និងហ្វីតូខីមីខល (Phytochemicals) ដែលសារធាតុទាំងពីរនេះធ្វើការងាររួមគ្នា ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺ ហើយជួយបង្កើនអាយុកាន់តែវែង ។
ភាគច្រើននៃអាហារកំពូលបំពេញមុខងារល្អបំផុត នៅពេលអាហារទាំងនេះ ត្រូវបានទទួលទានរួមបញ្ចូលគ្នាជាមួយ នឹងរបបអាហារប្រកបដោយតុល្យភាពដ៏ល្អមួយ ។
អាហារកំពូលទូទៅសម្រាប់បង្កើនអាយុអោយវែង
ប្រភេទត្រីមួយចំនួនផ្ទុកទៅដោយជាតិខ្លាញ់ អំណោយផលដល់សុខភាព ដែលជួយបញ្ចុះជាតិកូឡេស្តេរ៉ូល និងទប់ស្កាត់ជំងឺគាំងបេះដូង ។ អាហារត្រីទាំងនេះក៏អាចកាត់បន្ថយដំណើរធ្លាក់ទឹកចិត្តផងដែរ​។
- ត្រីសលម៉ុន (Salmon) ត្រីទ្រូត(ត្រីទឹកសាបម៉្យាងស្រដៀងត្រីព្រួល) និងត្រីស្បៃកា ស្ថិតក្នុងចំណោមជម្រើសកំពូលៗ ។ ត្រីទាំងអស់នេះមានផ្ទុកនូវអាស៊ីតខ្លាញ់​អូមេហ្គា-៣(Omega-3)ដ៏មានតម្លៃខាងសុខភាព ។
-​ ប៉េងប៉ោះ មានតម្លៃខាងសុខភាពណាស់ ព្រោះថាប៉េងប៉ោះមានផ្ទុកនូវសារធាតុលីកូប៉ែន (Lycopene) ដែលជួយប្រយុទ្ឋទៅនឹងពពួករ៉ាឌីកាល់សេរី អាចទៅបំផ្លាញស្បែក និងសរីរាង្គសំខាន់ៗ​។លីកូប៉ែនក៏ជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ។
ការសិក្សាខ្លះបង្ហាញថា វាអាចទប់ស្កាត់ដំណើរវិវឌ្ឍន៍ទៅមុខរបស់ជំងឺដែលកាន់តែធ្ងន់ធ្ងរឡើងមួយចំនួន ហើយការពារប្រឆាំងនឹង ជំងឺមហារីកប្រូស្តាតផងដែរ។
- ប្រូកូលី (Broccoli) ផ្កាស្ពៃស្រដៀងផ្កាខាត់ណា ។ប្រូកូលី អាចត្រូវបានគេចាត់ទុកជាអាហារកំពូលលេខ ១ ។អ្នកជំនាញការជាច្រើនយល់ស្របថា ប្រសិនជាអ្នកអាចញ៉ាំបន្លែតែមួយមុខនោះ ផ្កាប្រូកូលីពណ៌បៃតងនេះ ជាអាហារល្អបំផុតសម្រាប់រាងកាយ អ្នក។ ប្រូកូលី មានផ្ទុកនូវបរិមាណ វីតាមីន C,កាល់ស្យូម និងជាតិសរសៃខ្ពស់ ហើយជួយការបាត់បង់ឆ្អឹងប្រយុទ្ឋនឹងជំងឺ កាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូង ហើយថែមទាំងជួយបង្កើនប្រព៍ន្ឋស៊ាំជំងឺបានទៀត ។
- ខ្ទឹមស ជាអាហារដ៏អស្ចារ្យមួយ ដែលដើរតួនាទីជាអ្នកប្រឆាំងមេរោគដើរតួនាទី ជាអ្នកប្រឆាំងមេរោគដ៏ខ្លាំងក្លាមួយ ដែលអាចកាត់បន្ថយឧកាសរបស់អ្នកពីការកើតផ្តាសាយ និងជំងឺឆ្លងធម្មតាដ៏ទៃទៀត ។ខ្ទឹមសការមានផ្ទុកដោយសារធាតុអង់ទីអ៊ុកស៊ីដង់បែបធម្មជាតិជាច្រើនផងដែរ ។ ខ្ទឹមសស្រស់ៗផ្ទុកអាហារបម្រុងរាងកាយច្រើនបំផុត។​ត្រូវដាក់គ្រឿងផ្សំខ្ទឹមសជាមួយនឹងមុខម្ហូប ដែលអ្នកចូលចិត្ត ដើម្បីបង្កើនគុណប្រយោជន័សុខភាពបន្ថែមទៀត ។
អាវ័ន (ស្រូវសាឡឺម៉្យាង) ដូចទៅនឹងធញ្ញជាតិប្រេងប្រភេទផ្សេងៗទៀត សម្បូរទៅដោយជាតិសរសៃ ដែលអាចរលាយ និងមិនអាចរលាយ ។ជាតិសរសៃនេះជួយការពារខ្លួនប្រាណយើងពីជំងឺមហារីកពោះវៀន ។ស្រូវសាឡីមានជាតិសរសៃខ្ពស់នេះ អាចធ្វើអោយយើងមានសភាពផ្អែតរយៈពេលយូរ ជាហេតុជួយដល់ការខិតខំសម្រកទម្ងន់ ។អាវ័នក៏ជួយអោយឆ្អឹងលូតលាស់យ៉ាងរឹងម៉ាំផងដែរ ។
តែបៃតង : ជួយបង្កើនដំណើរការដុតរំលាយអាហារក្នុងរាងកាយ (ជាផលល្អបន្ថែមមួយទៀតសម្រាប់អ្នកព្យាយាមបញ្ចុះទម្ងន់) ប៉ុន្តែក៏ជួយទប់ស្កាត់អុកស៊ីដកម្មរបស់កោសិការនៅក្នុងខ្លួនប្រាណដែរ ។តែបៃតងក៏ត្រូវគេគិតថា ជាអាហារជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ ។វាសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ និងវីតាមីនមួយចំនួនរួមមានវីតាមីន A,C និង E។ចូរជំនួសការផឹកកាហ្វេក្រោយអាហារពេលល្ងាចរបស់អ្នក ដោយមកផឹកតែបៃតងវិញ ហើយខ្លួនប្រាណរបស់អ្នកនឹងអរគុណអ្នកជាមិនខាន ។

យោបល់ចំពោះអត្ថបទនេះ