ការលេបថ្នាំបំបាត់ ការឈឺចាប់បង្កើន គ្រោះថ្នាក់ចរាចរណ៍ តាមរថយន្តដល៉ទៅ 50%

អ្នកស្រាវជ្រាវមកពីស្ថាប័នសុខាភិបាល ន័រវ៉េស បានសិក្សាពីថ្នាំបំបាត់ការឈឺចាប់ជាទូទៅ ដែលគ្រូពេទ្យចេញវេជ្ផបញ្ផាអោយអ្នកជំងឺប្រើប្រាស់ មានដូចជាថ្នាំអ៊ីប៊ុយប្រូហ្វែន (Ibuprofen), ថ្នាំដែលមានធាតុផ្សំពីអាភៀនដូចជាកូដេអ៊ីន (Codein) និងម័រហ្វីន , ថ្នាំសរសៃប្រាសាទ , ថ្នាំបន្ថយអាការៈហឺត និងថ្នាំប៉េនីស៊ីលីន (Penicilin )ឃើញថាអាចបង្កើនភាពប្រថុយប្រថានគ្រោះថ្នាក់ចរាចរណ៍តាមរថយន្តដល់ទៅ ៥០% ។
សំរាប់ការស្រាវជ្រាវនេះ បានផ្អែកទៅលើទិន្នន័យនៃគ្រោះថ្នាក់ចរាចរណ៍តាមរថយន្ត ដែលមានអ្នករងរបួសចំនួន ១៣០០០នាក់។
ក្នុងការស្រាវជ្រាវទៅលើបុរស -ស្រ្តីប្រហែល ៧៩% ដែលបានទទួលថ្នាំតាមវេជ្ផបញ្ផា និងបណ្តាអ្នកបើកបររថយន្តបុកគ្នា មានដល់ទៅ ៨២%ឯណោះ ដែលទទួលទានថ្នាំតាមវេជ្ផបញ្ផាគ្រូពេទ្យ ដូច្នេះបញ្ផាក់ថា ថ្នាំប្រភេទខ្លះអាចធ្វើអោយមានផល ប៉ះពាល់ដល់ប្រព័ន្ឋសរសៃប្រសាទ ។
អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមដែលទទួលទានថ្នាំតាមវេជ្ផបញ្ផាគ្រូពេទ្យ ដូច្នេះបញ្ផាក់ថា ថ្នាំប្រភេទខ្លះអាចធ្វើអោយមានផលប៉ះពាល់ ដល់ប្រព័ន្ឋសរសៃប្រសាទ ។
អ្នកស្រាវជ្រាវបានរកឃើញថា ក្រុមដែលទទួលទានថ្នាំ តាមវេជ្ផបញ្ផាគ្រូពេទ្យមានភាពប្រថុយប្រថាន កើនឡើង ៤០% គឺ៣ដង សំរាប់អ្នកសំរាប់អ្នកដែលប្រើប្រាស់ ឱសថរំងាប់សរសៃប្រសាទ ២ដងសំរាប់អ្នកដែលប្រើប្រាស់សារធាតុចំរាញ់ "អាល់ខាឡយ" ពីអាភៀននិង ៥០%សំរាប់អ្នកដែលទទួលទានថ្នាំ កាត់បន្ថយអាការៈហឺត និង ១០%សំរាប់ថ្នាំផ្សះប្រភេទប៉េនីស៊ីលីន ៕

យោបល់ចំពោះអត្ថបទនេះ