កាហ្វេ​,​ តែ​បៃតង​,​ កា​កាវ​សុ​ទ្ឋ​តែ​ផ្តល់​ ផល​ល្អ​សម្រាប់​អ្នក​បរិភោគ

​កាហ្វេ​,​ តែ​បៃតង​,​ កា​កាវ​ (Cocoa)​ គ្រឿង​ភេ​ស​ជ្ផៈ​ទាំង​បី​ប្រភេទ​នេះ​ យ៉ាង​ហោច​ណាស់​ ក៏​ជា​របស់​ចូល​ចិត្ត​របស់​អ្នកមួយ​មុខ​ណា​ដែរ​ ឬ​អ្នកខ្លះ​អាច​ចូល​ចិត្ត​រហូត​ទាំង​បី​ប្រភេទ​នេះ​ផង​ ក៏​អាច​ថា​បាន​ ។​
​គ្រឿង​ភេ​ស​ជ្ផៈ​ដ៏​ជាទី​ពេញ​និយម​ទាំងនេះ​ សុ​ទ្ឋ​តែ​ផ្តល់​សារ​ប្រ​យោ​ជ​ន៌​ផ្សេងៗ​ពី​គ្នា​ ។​ឆ្លង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ គ្រឿង​ភេ​ស​ជ្ផៈ​ទាំង​បី​ប្រភេទ​នេះ​ ផ្តល់​អត្ត​ប្រយោជន៍​ចំពោះ​អ្នក​បរិភោគ​ទាំង​សុខភាព​ និង​ការពារ​រោគ​ជំងឺ​ ។​
​កាហ្វេ​
​ការ​បរិភោគ​កាហ្វេ​ជាប់​ជា​ប្រចាំ​ ក្រុម​អ្នក​ស្រាវជ្រាវ​អះអាង​ថា​ អាច​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ រោគ​ជំងឺ​ទឹកនោមផ្អែម​បាន​មួយ​កម្រិត​ ព្រោះ​ឆ្លង​តាម​ការ​ពិសោធន៍​ គេ​រក​ឃើញ​ថា​ ការ​បរិភោគ​កាហ្វេ​ប្រភេទ​ ដែល​មាន​កាហ្វេ​អ៊ី​ន​ ច្រើន​ជាង​៦​កែវ​ ក្នុង​១​ថ្ងៃ​ ជួយ​កាត់​បន្ថយ​ឱកាស​កើតរោគ​ជំងឺ​ទឹកនោមផ្អែម​ ប្រភេទ​ទី​២​ បាន​ច្រើន​ជាង​៥០​ភាគរយ​ ក្នុង​ខ្លួន​បុរស​និង​៣០​ភាគរយ​ទៅ​លើ​ខ្លួន​ស្ត្រី​ ។​
​តែ​បៃតង​
​ក្នុង​ស្លឹក​តែ​ពណ៌​បៃតង​មាន​រួម​ផ្សំ​ទៅ​ដោយសារ​ជាតិ​ epigallocatechin​ 3​ gallate​ (EGCG)​ ដែល​ជួយ​កាត់​បន្ថយ​ការ​រីក​លូតលាស់​នៃ​កោសិកា​ B​ ក្នុង​មហារីក​ គ្រាប់​ឈាមស​ ប្រភេទ​រ៉ាំរ៉ៃ​បាន​ ។​ក្រុម​អ្នក​ស្រាវជ្រាវ​គូ​សប​ញ្ផា​ក់ថា​ មូលហេតុ​ដែល​ពួក​គេ​យកចិត្តទុកដាក់​ ស្រាវជ្រាវ​ទៅ​លើ​តែ​បៃតង​ យ៉ាង​ពិសេស​លើសគេ​ ដោយសារ​តែ​រក​ឃើញ​ថា​ ក្នុង​តំបន់​ដែល​មាន​ក្រុម​មនុស្ស​ទទួលទាន​ ទឹកតែ​ច្រើន​បំផុត​មាន​ចំនួន​អត្រា​ អ្នក​កើតរោគ​មហារីក​ដោះ​ មហារីក​សួត​ និង​មហារីក​ក្នុង​ប្រ​ព័​ន្ឋ​ផ្លូវអាហារ​តិច​ជាង​ ក្នុង​តំបន់​ក្រុម​មនុស្ស​ដែល​មិន​និយម​ទទួលទាន​ទឹកតែ​នេះ​ ៕
​កា​កាវ​
​អ្នក​ស្រាវជ្រាវ​ប្រចាំ​សកល​វិទ្យាល័យ​មួយ​ក្រុម​របស់​ប្រទេស​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា​ ក្នុង​បរិមាណ​ការ​ទទួលទាន​ដែល​ប៉ុនគ្នា​ កា​កាវ​មាន​សារជាតិ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ (Free​ Radical​ )​ ខ្ពស់​ជាង​ស្រាក្រហម​ច្រើន​ជាង​២​ដង​ ច្រើន​ជាង​តែ​បៃតង​២​ទៅ​៣​ដង​និង​ច្រើន​ជាង​តែ​ខ្មៅ​រហូត​ដល់​ ៤​ទៅ​ ៥​ដង​ឯណោះ​ ៕

យោបល់ចំពោះអត្ថបទនេះ