For Android device For iOS device

ការ​ផឹក​ទឹកដោះគោ​ ជាមួយ​ហេតុ​នាំ​អោយ​កើត​មុន

​អ្នក​ដែល​ចូល​ចិត្ត​ផឹក​ទឹកដោះគោ​ ជាប់​ជា​ប្រចាំ​ដឹង​ឬទេ​ថា​ វា​អាច​ជា​មូលហេតុ​មួយ​សំខាន់​ ដែល​ធ្វើ​អោយ​កើតរោគ​មុន​លើ​ផ្ទៃមុខ​ ។​
​ក្រុម​អ្នក​ស្រាវជ្រាវ​ ប្រចាំ​នៅ​សាកលវិទ្យាល័យ​ហា​វាត​ ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​ដាស់តឿន​ ដល់​យុវវ័យ​ទាំងស្រី​ប្រុស​ថា​ អោយ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផឹក​ទឹកដោះគោ​ ហើយ​បើសិន​អត់​ពុំ​បាន​ គួរ​ផឹក​អោយ​តិច​ចុះ​ ព្រោះ​វា​អាច​ជា​មូលហេតុ​ សំខាន់​មួយ​ក្នុង​ការ​កើតរោគ​មុន​ ។​
​ក្នុង​ការ​សាកល្បង​ កាលពីមុន​មក​គេ​បាន​រក​ឃើញ​ដែរ​ថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​ នឹង​ដំឡូងបារាំង​ចៀន​ស្រួយ​ នាំ​អោយ​កើតរោគ​ឡើង​មុន​ផង​ដែរ​ ។​
​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ ប​ញ្ផា​ក់ថា​ ក្នុង​ការ​សាកល្បង​លើ​ក្មេង​ជំទង់​ ដែល​អោយ​ពួក​គេ​ទទួលទាន​ទឹកដោះគោ​ ក្នុង​មួយ​ថ្ងៃ​ ៤៧៥​សេ​សេ​ ក្នុង​ចំណ​លម​នេះ​ ស្ទើរតែ​ជាង​ពាក់កណ្តាល​កើត​មាន​អាការៈរោគ​មុន​លើ​ផ្ទៃមុខ​ ។​
​ពួក​ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ​អះអាង​ថា​ ការ​ស្រាវជ្រាវ​បង្ហាញ​ច្បាស់​ថា​ ទឹកដោះគោ​មាន​ពាក់​ព័​ន្ឋ​នាំ​អោយ​កើតរោគ​មុន​ ហើយ​ជា​ពិសេស​អ័រម៉ូន​ លូតលាស់​នឹង​អ័រម៉ូន​ភេទ​ក្នុង​ទឹកដោះគោ​ វា​មាន​ចំណែក​សំខាន់​ក្នុង​ការ​ជំរុញ​ អោយ​កើត​មាន​មុន​នេះ​ឡើង​ ។​

យោបល់ចំពោះអត្ថបទនេះ