For Android device For iOS device

អាហារ​សម្រាប់​កាត់​បន្ថយ​ទម្ងន់

សូកូឡា​ ឬ​នំ​ឃុ​ក​គី​ (Cooky)
​ទទួលទាន​ទ្រាប់​ពោះ​មុន​ពេល​ ទទួលទាន​អាហារ​ជា​ប្រចាំ​ថ្ងៃ​ទាំង​បី​ ពីព្រោះ​វា​អាច​ជួយ​អោយ​ឆាប់​ឆ្អែត​ និង​ទទួលទាន​អាហារ​ទាំងនោះ​ បាន​តិច​៕
​សណ្តែក​
​ក្រុម​ពួក​សណ្តែក​មួយ​ភាគ​ធំ​ មាន​សារជាតិ​អាច​ជួត​រម្ងាប់​អ័រម៉ូន​ប្រភេទ​ធ្វើ​អោយ​ រាង​កាយ​ស្រែក​ឃ្លាន​អាហារ​ម្យ៉ាង​ឈ្មោះ​ Cholecystokinin​ (CKK)​ ។​ការ​ទទួលទាន​អាហារ​សណ្តែក​ពិសេស​ សណ្តែក​មានឈ្មោះ​ Pinenate​ និង​អាល់​ម៉​ង់​ (almond)​ នៅ​អាច​ជួយ​រាំងស្ទះ​ការ​ស្រូប​ទាញ​សារជាតិ​ខ្លាញ់​ ក្នុង​រាង​កាយ​ដែល​មាន​ចំណែក​ធំ​ក្នុង​ការ​បញ្ចុះទម្ងន់​ទៀត​ផង​ ៕
​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​ មួយ​ផ្លែ​នោះ​ ផ្តល់​ថាមពល​ខ្ពស់​ជាង​ផ្លែ​ទំពាំងបាយជូរ​ និង​ផ្លែក្រូច​ទៅ​ទៀត​ ដែល​ថាមពល​ទាំងនេះ​ ជំរុញ​អោយ​យើង​មាន​អាម្ម​ណ៍​ឆាប់​ឆ្អែត​ និង​ឆ្អែត​នឹង​ពោះ​បាន​យូរ​ ។​
​អាហារ​ក្តៅៗ​
​ស៉​តុ​ណ្ហ​ភាព​អាហារ​ដែល​ខ្ពស់​ នឹង​ជួយ​ធ្វើ​អោយ​ការ​ស្រេកឃ្លាន​អាហារ​ ថយ​ចុះ​តិច​ និង​បើសិន​បាន​ចិ​ប​តែ​ពណ៌​បៃតង​បន្តិចបន្តួច​ ចូល​ក្នុង​ពោះ​ផង​ នឹង​ជួយ​ជំរុញ​អោយ​ចលនា​ការ​ដុត​បំផ្លាញ​អាហារ​ ក្នុង​រាង​កាយ​កាន់តែ​ប្រសើរ​ឡើង​ ៕

យោបល់ចំពោះអត្ថបទនេះ