លាង​បន្លែ​អោយ​ស្អាត​ និង​មាន​សុ​វត្តិភាព

​វិធី​ធម្មជាតិ​ គឺ​ត្រូវ​បើកទឹក​អោយ​ហូរ​ប្រមាណ​ ២​នាទី​ ឬ​លាយ​អំបិល​ប្រមាណ​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​១​លី​ត្រ​ ត្រាំ​បន្លែ​ទុក​ចោល​៣​នាទី​ ឬ​ប្រើ​សូ​ដ្យូ​ម​ ប៊ី​កាបូ​ណាត​ (sodium​ bicarbonate/Baking​ soda)​ ប្រមាណ​កន្លះ​ស្លាបព្រា​កាហ្វេ​ក៏​បាន​ ។​ ប៉ុន្តែ​បច្ចុប្បន្ន​ មានទឹក​ថ្នាំ​សម្រាប់​លាង​បន្លែ​ ដាក់​លក់​យ៉ាងច្រើន​ ប្រើ​ងាយស្រួល​ និង​មាន​ប្រ​សិ​ទ្ឋ​ភាពល្អ​ដូច​គ្នា​ ។​ ប៉ុន្តែ​សូម​ចង​ចាំ​ថា​ មុន​នឹង​ទិញ​យក​មក​ប្រើ​ ត្រូវ​សាកសួរ​អ្នកលក់​ អោយ​បានដឹង​ពី​របៀប​ប្រើប្រាស់​ជា​មុន​សិន​ ។​ពិសេស​ត្រូវ​ទុក​អោយ​នៅ​ឆ្ងាយ​ពី​ដៃ​ក្មេង​ ។​ម្យ៉ាងទៀត​ ត្រូវ​ជ្រើស​យក​បន្លែ​ណា​ដែល​មាន​ស្នាម​ដង្កូវ​ ឬ​សត្វ​ស៊ីដាច់​រេច​រិល​ខ្លះ​ ព្រោះ​បន្លែ​ប្រភេទ​នេះ​ ពុំ​សូវ​មាន​ប្រើ​ថ្នាំ​គីមី​កម្ចាត់​សត្វល្អិត​ទេ​ ។​ផ្ទុយ​ទៅ​វិញ​ បន្លែ​ដែល​មើលទៅ​ភ្លឺ​រលោង​ស្អាត​ គ្មាន​ស្នាម​ស៊ី​ធ្លុះធ្លាយ​ដាច់​ ដោយ​សត្វល្អិត​នោះ​ មាន​ជាតិ​ថ្នាំ​កម្ចាត់​សត្វល្អិត​ច្រើន​ណាស់​ ។​ប្រសិនបើ​ចៀស​មិន​រួច​ គួរ​លាយ​អោយ​បាន​ស្អាត​ និង​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​ ទើប​មាន​សុ​វត្តិភាព​ ៕

យោបល់ចំពោះអត្ថបទនេះ