ស្ករ និងអង្ករសម្រិត អន្តរាយដល់សុខភាព
ចំនួនមនុស្សឈឺដោយសារខ្លាញ់តោងរុំថ្លើម កាន់តែច្រើនឡើងជាលំដាប់ ដែលតាមរយៈការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា មូលហេតុសំខាន់របស់ខ្លាញ់តោងរុំថ្លើម នោះបណ្តាលមកពីការបរិភោគស្ករ អង្ករសម្រិតដែលខាត់អោយស និងផលិតផលម្សៅខាត់អោយស ព្រោះអាហារទាំងនេះមាន Alpha Index ខ្ពស់ធ្វើអោយកម្រិតស្ករក្នុងឈាមខ្ពស់ ហើយប្តូរជាខ្លាញ់យ៉ាងរហ័ស ដែលខ្លាញ់ទាំងនេះ នឹងផ្តុំនៅក្នុងថ្លើម ដោយស្ទើរតែមិនបង្ហាញអាការអោយដឹងទេ ជាហេតុធ្វើការពិនិត្យរកអាការជំងឺ មានសភាពយឺតយ៉ាវ ។នៅពេលមនុស្សបរិភោគអង្ករ ឬម្សៅខាត់អោយស ដែលជាការបូអ៊ីដ្រាត វានឹងធ្វើអោយស្ករក្នុងឈាម កើនឡើងខ្ពស់ និងនាំអោយមានលំហូ អ៊ីនស៊ូលីន ព្រមទាំងធ្វើអោយមានការកកផ្តុំខ្លាញ់តាមរាងកាយ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម និងលើសទម្ងន់ (ធាត់) អាចមានការប្រឈមខ្អស់ ៕