ពិសាខាត់ណា ជួយបង្ការជំងឺ
ខាត់ណា ជាបន្លែដែលសម្បូរដោយជីវជាតិល្អៗជាច្រើន មានប្រយោជន៍ដល់សុខភាព ព្រោះសម្បូរដោយបេតា-ខារ៉ូទីន (Beta-Carotene) ជាជីវជាតិអាហារមានប្រយោជន៍ចំពោះស្បែក ពិសេសសម្រាប់ស្ត្រី ដែលចង់បំបាត់ស្នាមជ្រីវជ្រួញ ព្រមទាំងជួយការពារមហារីកបានច្រើនប្រភេទ រួមមានមហារីកក្រពះ ពោះវៀន បំពង់ក សួតនិងប្លោកនោម ។ ក្នុងស្លឹកបៃតងរបស់ខាត់ណា ក៏មានបេតា-ខារ៉ូទីនយ៉ាងច្រើន ។ ចំណែកត្រួយខាត់ណាស្រស់ ជាប្រភពរួមនៃវីតាមីន C និងជីវជាតិរ៉ែ ពិសាហើយ ជួយពង្រឹងដល់ប្រព័ន្ឋការពាររាងកាយ ជួយអោយកោសិកាមានសំណើម ស្បែកស្អាត ដំបៅឆាប់សះ ។ ប៉ុន្តែដោយសារវីតាមីន C ឆាប់រលាយពេក នៅពេលប៉ះខ្យល់ ដូច្នេះមិនគួរហាន់ខាត់ណា ក៏ដូជជាបន្លែពណ៌បៃតងផ្សេងៗទុកចោលទេ គួរហាន់ ពេលត្រូចចម្អិនអាហារប៉ុណ្ណោះ ឬត្រូវបន្តក់ទឹកខ្មេះ ឬច្របាច់ទឹកក្រូចឆ្មារ ទៅលើបន្លែដែលត្រូវហាន់ទុកចោលយូរ ដើម្បីជួយការពារវីតាមីន C កុំអោយបាត់បង់ ។
ក្រៅពីនេះ ក្នុងបន្លែខាត់ណា ក៏សម្បូរកាល់ស្យូម ណាស់ដែរពុំមែនមាននៅតែក្នុង ទឹកដោះគោ ឬឆ្អឹងត្រីនោះទេ ហើយរាងកាយអាចស្រូបយកកាល់ស្យូម ពីខាត់ណា បានមិនតិចជាងទឹកដោះគោឡើយ ៕