ប្រយ័ត្ន​សារធាតុពុល​ក្នុង​ទឹក​ផ្លែ​ឈើ

សម្រាប់​អ្នក​ដែល​និយម​ពិសា​ទឹក​ផ្លែ​ឈើ​ ទាំង​ព្រឹក​-​ល្ងាច​ ជា​រៀងរាល់ថ្ងៃ​ គួរ​ប្រយ័ត្ន​សារធាតុពុល​ដែល​សន្សំ​ក្នុង​រាង​កាយ​ ដោយហេតុ​ថា​ រោងចក្រ​ដែល​ផលិត​ទឹក​បន្លែ​ ផ្លែ​ឈើ​ មិន​ធ្វើការ​បក​យក​សម្បក​ផ្លែ​ឈើ​ទាំងនេះ​ចេញ​ ជា​មុន​ទេ​ គឺ​នៅ​ពេល​ចម្រាញ់​ គេ​ចម្រាញ់​ទាំង​សំបក​ ដូច​ជា​ផ្លែក្រូច​ ម្នាស់​ ស្ពៃ​ខាត់ណា​ ការ៉ុត​ ប្រូ​ខូ​លី​ ជាដើម​ ។​ដូច្នេះ​ ធ្វើ​អោយ​សារធាតុពុល​ផ្សេងៗ​ រួម​មាន​ ថ្នាំ​សម្លាប់​សត្វល្អិត​ ដែល​កក​ជាប់​តាម​ផ្ទៃ​សំបក​ ត្រូវ​លាយឡំ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ ដែល​អ្នក​ពិសា​ ហើយ​ប្រមូលផ្តុំ​ក្នុង​រាង​កាយ​ លុះ​យូរថ្ងៃ​ទៅ​ ក៏​បញ្ចេញ​ប្រតិកម្ម​ដូច​ជាម​នា​ហ្គា​ស​ក្នុង​ក្រពះ​ ត្អើក​ ទល់លាមក​ មាន​អាការ​ដូច​អាហារ​មិន​រលាយ​ ដែល​ជា​ អាការ​នៃ​អាហារ​មាន​ជាតិពុល​ ។​
​សូ​ម្បី​ទឹកក្រូច​ច្របាច់​ ដែល​លក់​ស្រស់ៗ​ ក៏​អាច​មាន​ជាប់​សារធាតុ​គីមី​ ថ្នាំ​សម្លាប់​សត្វល្អិត​ដែរ​ ។​ចំណែក​ឧបករណ៍​ដែល​ប្រើ​ច្របាច់​ ក៏​អាច​មាន​បាត់​តេ​រី​ជាប់​ដែរ​ ។​ប្រសិនបើជា​ទឹកក្រូច​ ដែល​ច្របាច់​ទុក​ចោល​តាំងពី​ព្រឹក​ដល់​ល្ងាច​ អាកាសធាតុ​ក្តៅ​ អាច​ធ្វើ​អោយ​បាត់​តេ​រី​កើតឡើង​ឆាប់រ​ហ័យ​ទៀត​ផង​ ។​
​ដូច្នេះ​គួរ​ពិសា​បន្លែ​ ផ្លែ​ឈើ​ ដែល​លាង​ស្អាត​ស្រស់​ថ្មីៗ​ ទើប​មាន​សុ​វត្តិភាព​ជាង​ ៕
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ​ ច្បាប់១៥១)

យោបល់ចំពោះអត្ថបទនេះ