For Android device For iOS device

វិធី​ជ្រើសរើស​ទិញ​យី​ហ៊ឺ

យី​ហ៊ឺ​ ឬ​មឹក​ក្រៀម​ អាច​ទុក​បាន​យូរ​ និង​ប្រើ​ជំនួស​សាច់សត្វ​ផ្សេងៗ​បាន​ទៀត​ផង​ ដូច​ជា​ ស្ងោរ​ស៊ុប​ ប្រើ​ជំនួស​ ឆ្អឹង​ជ្រូក​ ឬ​មាន់​ យក​ទៅ​ឆា​ ឬ​បំពង​រោយ​ពីលើ​ម្ហូប​ញ៉ាំ​ផ្សេងៗ​ ឬ​ក៏​អាំង​ទទួលទាន​លេង​ក៏​ឆ្ងាញ់​មាត់​ដែរ​ ...​។​
​យី​ហ៊ឺ​ ឬ​មឹក​ក្រៀម​ ដែល​ល្អ​ គួរ​ទិញ​នៅ​តាម​ខេត្ត​ដែល​ជាប់​នឹង​សមុទ្រ​ ។​ អ្នកខ្លះ​យក​មឹក​ស្រស់​ទៅ​លាង​ទឹកសមុទ្រ​ ជំនួស​ការ​ប្រឡាក់​អំបិល​ រួច​យក​ទៅ​ហាល​អោយ​ក្រៀម​ នឹង​ធ្វើ​អោយ​យី​ហ៊ឺ​មាន​រសជាតិ​ឆ្ងាញ់​ ។​
​អ្នក​ទៅ​ដើ​លេង​តាម​សមុទ្រ​ និយម​ទិញ​យី​ហ៊ឺ​ឬ​មឹក​ក្រៀម​ យក​មក​ផ្ញើ​សាច់ញាតិ​ ឬ​មិត្ត​ភ​កិ្ត​ ប៉ុន្តែ​មុន​ទិញ​ គួរ​ពិនិត្យ​អោយ​បាន​ច្បាស់​សិន​ថា​ យី​ហ៊ឺ​នោះ​ហាល​ក្រៀម​ហើយ​ ។​ បើ​នៅ​មាន​សំណើម​ ពេល​ទុក​យូរ​ នឹង​ដុះ​ផ្សិត​ ហើយ​បើ​ស្ងួត​ពេក​ ទុក​យូរ​រហូត​ដល់​ឡើង​អំបិល​ ពេល​យក​មក​ធ្វើ​ជា​អាហារ​ នឹង​មាន​រសជាតិ​ប្រៃ​ ហើយ​បាត់បង់​ភាព​ឈ្ងុយ​ឆ្ងាញ់​ជា​មិន​ខាន​ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៦១)

យោបល់ចំពោះអត្ថបទនេះ