For Android device For iOS device

ប្រើ​ថ្នាំ​ក្អក​ ត្រូវ​ប្រយ័ត្ន

ទស្សនាវដ្តី​ Oeko-Test​ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ធ្វើតេស្ត​ថ្នាំ​បំបាត់​ក្អក​ ចំនួន​៥១​ប្រភេទ​ ដោយ​រក​ឃើញ​ថា​ មាន​ថ្នាំ​ប្រភេទ​ខ្លះ​ គ្មាន​ប្រ​សិ​ទ្ឋិ​ភាព​ក្នុង​ការ​ព្យាបាល​រោគ​ ហើយ​មាន​៣​ប្រភេទ​ ដែល​មាន​សារធាតុ​ Dibutthy​ phtalat​ (DBP)​ ដែល​គេ​សង្ស័យ​ថា​ វា​អាច​ធ្វើ​អោយ​ទារក​រលូត​មុន​ពេល​កំណត់​ ។​
​ប្រការ​ដែល​គួរ​ចៀសវៀង​ គឺ​ថ្នាំកែរោគ​ក្អក​ប្រភេទ​ខ្លាំង​ ព្រោះ​វា​សារធាតុ​ខ្លះ​ ក្នុង​ថ្នាំកែរោគ​ក្អក​ អាច​ធ្វើ​អោយ​ប៉ះពាល់​ ដល់​អ្នក​ប្រើប្រាស់​ ។​ដូច្នេះ​បើ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក​ ដែល​មានគុណ​ភាព​ខ្លាំង​ គឺ​ត្រូវ​ប្រើ​តែ​ក្នុង​ពេល​ចាំបាច់​ប៉ុណ្ណោះ​ ដូច​ជា​ការ​ឈឺ​-​ក​ ដោយសារ​ស្លេស្ម​ ឬ​ក្អក​ ខណៈ​គេង​លក់​ ។​ អ្នកជំនាញ​ណែនាំ​ថា​ ប្រសិនបើ​មាន​អាការ​ ក្អក​ស្ងួត​ក៏​គួរ​ទទួលទាន​ថ្នាំ​បំបាត់​ក្អក​ មិន​ដូច្នេះ​ទេ​ វា​អាច​ធ្វើ​អោយ​ស្លេស្ម​កកស្ទះ​ ក្នុង​បំពង់ខ្យល់​ អាច​អោយ​មេរោគ​បាត់​តេ​រី​ កក​ផ្តុំ​ បង្ក​អោយ​កើត​អាការ​រលាក​សួត​ ។​
​បច្ចុប្បន្ន​ មាន​ថ្នាំ​កែ​ក្អក​ចំនួន​៨​ប្រភេទ​ ដែល​មាន​ប្រ​សិ​ទ្ឋ​ភាព​ជាងគេ​ ចំណែក​ថ្នាំ​ឈ្មោះ​ Tussafug​ Dragees​ គ្មាន​គុណភាព​គ្រប់គ្រាន់​ទេ​ ព្រោះ​មាន​សារធាតុ​ពណ៌​ Erythrosin​ ដែល​គេ​សង្ស័យ​ថា​ បណ្តាល​អោយ​រង​ប្រតិកម្ម​ និង​បំផ្លាញ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​ ។​អ្នកជំនាញ​ការ​បាន​ណែនាំ​អោយ​បន្ថយ​ស្លេស្ម​ដោយ​ខ្លួនឯង​ ដោយ​ការ​ពិសា​តែ​រុក្ខ​ឩ​ស​ថ​ (​ដូច​ជា​ផ្កា​កេ​ក​ហួយ​)​ មួយ​ថ្ងៃ​៣​លី​ត្រ​ ឬ​ឆ្ពុង​មុខជា​មួយ​ចំហាយ​ទឹក​ ក៏​បាន​ផល​ដូច​គ្នា​ ។​ក្រៅពី​នេះ​ ការ​ហាត់ប្រាណ​ក្នុង​កន្លែង​ដែល​មាន​ អាកាសធាតុ​បរិ​សុ​ទ្ឋ​ ក៏​ជួយ​បន្ថយ​អាការ​ក្អក​បាន​ដែរ​ ។​

យោបល់ចំពោះអត្ថបទនេះ