វិធី​ថែទាំ​ សម្អាត​ជ្រញ់

​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ ដែល​ផលិត​ពី​ឈើ​ដូច​ជា​ ជ្រញ់​ ចាន​ ស្លាបព្រា​ឈើ​ ជាដើម​ ត្រូវ​លាង​ដោយ​ទឹក​ក្តៅ​ លាយ​ជាមួយ​ទឹក​ថ្នាំ​លាងចាន​ និង​លាង​ដោយ​ទឹក​ក្តៅ​មួយ​សា​ទៀត​ សឹម​ហាល​សំដិល​អោយ​ស្ងួត​ ។​ មិន​ត្រូវ​ត្រាំ​វា​ក្នុង​ទឹក​យូរ​ពេក​ទេ​ អាច​នាំ​អោយ​ដុះ​ផ្សិត​ ឬ​ប្រេះ​បែក​ ។​
​ដុសលាង​ជ្រុ​ញ​ដោយ​អេ​ប៉ុង​ ឬ​ច្រាស​រោម​ទន់ៗ​ ថ្មីៗ​ ដើម្បី​ការពារ​កុំអោយ​មេរោគ​ជាប់​នៅ​ តាម​ស្នាម​ប្រេះ​បែក​ ឬ​ស្នាម​មុខកាំបិត​នៅ​លើ​ជ្រញ់​ ឆ្លង​ចូល​ទៅ​ក្នុង​ចំណីអាហារ​ ។​
​ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​ ចូរ​យក​ក្រូចឆ្មារ​ ពុះ​ជា​២​ ហើយ​ជូត​ដុស​អោយ​សព្វ​ជ្រញ់​ ព្រោះ​ជាតិ​ជូរ​របស់​ក្រូចឆ្មារ​ អាច​ជួយ​អោយ​ជ្រញ់​ឈើ​ សបាន​ និង​សម្លាប់​មេរោគ​ទៀត​ផង​ ។​
​រៀង​រាល់​ ៦​ខែ​ម្តង​ ត្រូវ​យក​ប្រេងឆា​ លាប​អោយ​សព្វ​លើ​ជ្រញ់​ឈើ​ ទុក​ចោល​មួយ​យប់​ ដើម្បី​ការពារ​ កុំអោយ​ឈើ​ស្ងួត​ ប្រេះ​បែក​ ប៉ុន្តែ​ មិន​ត្រូវ​លាប​ច្រើន​ពេក​ទេ​ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៧)

យោបល់ចំពោះអត្ថបទនេះ