For Android device For iOS device

វិធី​សម្អាត​កញ្ចក់​ទូរទស្សន៍

ប្រភេទ​អេ​ក្រង់​ផ្លា​ស្មា​ (Plasma)​ :​ យក​បន្ទះ​ Microfiber​ ឬ​ក្រណាត់​កូ​តុង​ (Cotton)​ ស្ងួត​ ជូត​សម្អាត​ ប៉ុន្តែ​បើ​ចាំបាច់​ អាច​យក​ក្រណាត់​នោះ​ ជ្រលក់​ទឹក​អោយ​សើម​បន្តិច​ ឬ​អាច​លាយ​ទឹកខ្មេះ​ បន្តិច​ផង​ក៏​បាន​ ទើប​អាច​កម្ចាត់​ស្នាម​ប្រឡាក់​អស់​ ។​
​ប្រភេទ​អេ​ក្រង់​អិ​ល​ស៊ី​ឌី​ (LCD):​ ជូត​ដោយ​បន្ទះ​ Microfiber​ ឬ​ក្រណាត់​កូ​តុង​ស្ងួត​ជា​មុន​សិន​ បន្ទាប់​មក​ យក​ក្រណាត់​ជ្រលក់​ទឹក​ អោយ​សើម​បន្តិច​ ជូ​ង​វា​អោយ​បាន​ច្រើន​សា​ ។​ ម្យ៉ាងទៀត​ អាច​លាយ​ទឹកខ្មេះ​ ក្នុង​ទឹក​នោះ​បន្តិច​ផង​ក៏​បាន​ដែរ​ ដើម្បី​អោយ​ងាយស្រួល​ ក្នុង​ការ​កម្ចាត់​ស្នាម​ប្រឡាក់​ ។​ក្រោយ​ពេល​ជូត​ដោយ​ក្រណាត់​ សើម​រួច​ ត្រូវ​យក​ក្រណាត់​ស្ងួត​ ជូត​លើ​កញ្ចក់​នោះ​ មួយ​សា​ទៀត​ ដើម្បី​អោយ​វា​ឆាប់​ស្ងួត​ ។​ មុន​នឹង​បើកភ្លើង​មើល​ ត្រូវ​ រង់ចាំ​អោយ​កញ្ចក់​ស្ងួត​ល្អ​សិន​ ហើយ​មិន​ត្រូវ​ចុច​សង្កត់ធ្ងន់ៗ​ នៅ​លើ​កញ្ចក់​ទេ​ ព្រោះ​នាំ​អោយ​ខូចគុណភាព​កញ្ចក់​ និង​រូបភាព​ ។​
​ប្រភេទ​អេ​ក្រង់​ធម្មតា​ :​ កញ្ចក់​ទូរទស្សន៍​ស៊េរី​ចាស់ៗ​ យើង​អាច​សម្អាត​បាន​ ដោយ​ប្រើ​ត្រឹមតែ​ទឹក​ថ្នាំ​សម្រាប់​ជូត​កញ្ចក់​ និង​ក្រដាស​ជូត​មាត់​ធម្មតា​ ។​ប៉ុន្តែ​ចំពោះ​ កញ្ចក់​ទូរទស្សន៍​ស៊េរី​ថ្មី​ដូច​សព្វ​ថ្ងៃនេះ​វិញ​ ស្រោប​ដោយសារ​ធាតុ​ ពិសេស​ ដូច្នេះ​ហើយ​ ទើប​វា​ងាយ​ប្រឡាក់​ ឬ​ឆ្នូត​ ។​ ប៉ុន្តែ​បើ​មិនដឹង​ថា​ អេ​ក្រង់​ទូរទស្សន៍​របស់​អ្នក​ ជា​កញ្ចក់​ប្រភេទ​ណា​ទេ​ គួរ​ធ្វើការ​ជូត​សម្អាត​វា​ ដោយ​ក្រណាត់​ទន់ៗ​ ឬ​ក្រដាសអនាម័យ​ ដែល​សើម​បន្តិចៗ​ ទើប​មិន​មាន​បញ្ហា​ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៧)

យោបល់ចំពោះអត្ថបទនេះ