For Android device For iOS device

វីតាមីន ដែលជួយគ្រប់គ្រងទម្ងន់

វីតាមីន B2 (រ៉ៃបូហ្វារិន) : ចាំបាច់សម្រាប់ក្រពេញទីរ៉ូអ៊ីដ និងប្រព័ន្ឋដុតបំផ្លាញ ។ប្រភពនៃវីតាមីន B2 រួមមានទឹកដោះ ថ្លើម អាល់ម៉នដ៏ ស៊ុត ចុងអង្ករសាលី បន្លែបៃតង ...។
វីតាមីន B3 (ណៃអាស៊ីន) : ចាំបាច់ក្នុងការផលិតអ័រម៉ូន ក្រពេញទីរ៉ីអ៊ីដដូចគ្នា ថែមទាំងជាផ្នែកមួយនៃ Glucose Tolerancce Factor (GTF) ដែលបញ្ចេញគ្រប់ពេល កាលណាឈាម ឡើងខ្ពស់ ។ ប្រភពនៃវីតាមីន B3 រួមមាន ថ្លើមមាន់ សាច់ ស៊ុត ត្រីសាលម៉ន ត្រីធូណា អង្ករ អាវ័ន ហ្រ្វូម៉ា ផ្លែឈើក្រៀម និងអង្ករសំរូ​ប ...។
វីតាមីន B5 (អាស៊ីដផែនធិនិក)​ : កង្វះវីតាមីន B5 អាចរាំងស្ទះដល់សមត្ថភាពរាងកាយ ក្នុងការប្រើប្រាស់ជាតិខ្លាញ់ ។វាមានតួនាទីសំខាន់ ក្នុងការផលិតថាមពល និងជួយដល់ក្រពេញអាឌ្រីណាលីន ។អាហារសម្បូរដោយវីតាមីន B5 មានថ្លើម សាច់ សត្វស្លាប សណ្តែកសំបករឹង ចុងអង្ករសាលី ស៊ុត អង្ករអាវ័ន សណ្តែក និងបន្លែពណ៌បៃតង ។
វីតាមីន B6 : ជួយអោយការផលិតអ័រម៉ូន របស់ក្រពេញទីរ៉ូអ៊ីដ និងប្រព័ន្ឋដុតបំផ្លាញថាមពល ធ្វើការជាប្រក្រតី ។ អាហារដែលសម្បូរ វីតាមីន B6 មានសាច់គោ សាច់សត្វស្លាប ផ្លែប៊័រ (អាវ៉ូកាដូ) ចេក ស្ពៃក្តោប ផ្លែឈើក្រៀម ស៊ុត ...។
ខូលីន : ជាវីតាមីនមួយប្រភេទ តែមិនមែន ជាវីតាមីនពិតប្រាកដទេ ដោយសារវាត្រូវបានសាងឡើង ដោយថ្លើម ។ បើខ្វះខូលីន នឹងធ្វើអោយកើតមានអាការខ្លាញ់រុំថ្លើម ។ អាហារដែលសម្បូរខូលីន មានថ្លើមគោ ស៊ុតក្រហម ត្រសក់ សណ្តែកដី ...។
អៃណូស៊ីថល : ត្រូវបានសាងឡើង ដោយរាងកាយមនុស្សយើងមានតួនាទី បំផ្លាញខ្លាញ់ វាសម្បូរនៅក្នុងថ្លើមគោ សណ្តែកសៀង ស៊ុត ផ្លែឈើ រសជាតិជូរ ធញ្ញជាតិ ...។
វីតាមីន C : ផ្តល់ប្រយោជន៍ ច្រើនដល់សុខភាព សម្បូរនៅក្នុងប្រូកខូលី ម្ទេសហាវ៉
ស្ពៃក្តោប ផ្លែគីវី ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តវបឺរី ...។​

យោបល់ចំពោះអត្ថបទនេះ