ពិសាកាហ្វេ កាត់បន្ថយអត្រាប្រឈមជំងឺក្រិនថ្លើម
ការស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវពីវិទ្យាស្ថានខៃសឺរ ភឺរម៉ាណេនថ៍ (Kaiser Permanente) ដែលបានលាតត្រដាង ដោយសមាគមវេជ្ផសាស្ត្រអាមេរិក (American Medical Association) ទាក់ទងនឹងផលប្រយោជន៌ នៃការពិសារការហ្វេ រកឃើញថា ការពិសាការហ្វេ ១ ពែងក្នុង១ថ្ងៃ អាចកាត់បន្ថយ អត្រាប្រឈមនឹងជំងឺក្រិន ថ្លើមបាន ២០% ប៉ុន្តែប្រសិនបើបង្កើនបរិមាណកាហ្វេ ទៅជា ៤កែវ ក្នុង១ថ្ងៃ អាចកាត់បន្ថយអត្រាប្រឈម ដែល បណ្តាលមកពីគ្រឿងស្រវឹង រហូតដល់ ៨០ % ។
ក្រុមអ្នកស្រាវជ្រាវបានអះអាងដូចខាងលើនេះ បន្ទាប់ពីបានធ្វើការសិក្សាទៅលើ ក្រុមមនុស្សចំនួន ១២៥.000នាក់ ទាំងប្រុសនិងស្រី ក្នុងនោះរួមទាំងអ្នកដែលផឹកច្រើន រហូតដល់១២កែវ ក្នុង១ថ្ងៃ និងអ្នក ដែលផឹក ៨កែវ ក្នុង១ថ្ងៃ ។ ក្រោយពីបានសិក្សាពី អត្រាប្រឈមនឹងជំងឺក្រិនថ្លើម ទៅលើក្រុមមនុស្សទាំងនោះ ជាមធ្យមរកឃើញថា ការប្រឈមនឹងជំងឺក្រិនថ្លើម បានថយចុះគួរអោយកត់សំគាល់ ។