រមៀត ព្យាបាលជំងឺដំបៅក្រពះ
រមៀត ឬល្មៀត (Curcuma) ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុខឺរឃ្យូមីន (curcumin) ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (Alxheimer''s disease : ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់) ។តាមលទ្ឋផលនៃការស្រាវជ្រាវ របស់មហាវិទ្យាល័យ សិង្ហបុរី រកឃើញថា សិស្សដែលពិសាសម្លការី ជាប្រចាំ ឬពិសាម្តងម្កាល (គ្រប់រយៈពេល ៦ខែ ) អាចធ្វើវិញ្ញាសាប្រលងបានល្អ ជាងអ្នកដែលមិនធ្លាប់ពិសាសម្លការីសោះ ។ជាងនេះទៀត មនុស្សវ័យចាស់ ជនជាតិឥណ្ឌា ដែលពិសាសម្លការី ជាប្រចាំ មានជំងឺអាល់ហ្សៃមើរ តិចជាងមនុស្សចាស់ជរា នៅសហរដ្ឋអាមេរិក ដល់ទៅ ៤ដង ។
ការសិក្សាមួយទៀត នៅមហាវិទ្យាល័យអារីហ្សូណា បានបង្ហាញថា សារធាតុខឺរឃ្យូមីន អាចជួយសម្រាល អាការរលាកសន្លាក់បាន ។ប្រការសំខាន់ គឺរមៀត អាចការពារថ្លើម មិនអោយសារធាតុពុលបំផ្លាញបាន និងមានប្រសិទ្ឋភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង ៕