វីតាមីន D ប្រឆាំងនឹងជំងឺអោយអាយុវែង ពិសេសគឺជួយមិនអោយកើតជំងឺទឹកនោមផ្អែម
ពីមុនធ្លាប់មានការស្រាវជ្រាវ បញ្ផាក់ថាកង្វះខាតវីតាមីន D អាចជាមូលហេតុធ្វើអោយកើត ជំងឺមហារីករបស់អ្នកជំងឺ ៦០០.០០០នាក់ក្នុង១ឆ្នាំ ។ ក្រៅពីនេះ គេថែមទាំងប្រទះឃើញពីភាពផ្សារភ្ផាប់គ្នា រវាងការខ្វះវីតាមីន D ទៅនឹងជំងឺបេះដូង និងទឹកនោមផ្អែមផងដែរ ។
ចំពោះការស្រាវជ្រាវចុងក្រោយ ដែលចុះផ្សាយនៅក្នុងឯកសារ "អារ៍ ខាយ អហ្វ អ៊ីន ធើរណល ម៉េឌីស៊ីន " បានធ្វើការសាកល្បងចំនួន ១៨គំរោងជាមួយនឹងគំរូ ៥៧.០០០នាក់ ឃើញថាវីតាមីន D ជួយកាត់បន្ថយការកើតជំងឺផ្សេងៗ ។
ក្រុមគំរូទាំងនោះបានទទួលវីតាមីន D ក្នុងបរិមាណផ្សេងៗពីគ្នា ហើយលទ្ឋផលឃើញថា ក្នុងរយៈពេល ៦ឆ្នាំ មានអ្នកស្លាប់បាត់បង់ជីវិត ៤.៧៧៧នាក់ តែអ្នកដែលទទួលវីតាមីន D ស្លាប់តិចជាងអ្នកដែលមិនបានទទួលសោះដល់ទៅ ៧% ។
វិទ្យាសា្ថនសំរាប់ការស្រាវជ្រាវ ជំងឺមហារីកអន្តរជាតិនៅទីក្រុង លីយ៉ុង ប្រទេសបារាំង និងវិទ្យាស្ថានជំងឺមហារីកអឺរ៉ុបក្នុងប្រទេសបីឡាន ប្រទេសអ៊ីតាលី ដែលធ្វើការសិក្សាពីរឿងនេះបានផ្សាយអោយ