For Android device For iOS device

ពណ៌បន្លែ ផ្លែឈើទប់ស្កាត់មហារីកពោះវៀន

ថ្មីនេះ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា សមាសធាតុ ដែលធ្វើបន្លែ ផ្លែឈើ មានពណ៌ក្រហម ស្វាយ និងបៃតង អាចទប់ស្កាត់អត្រាប្រឈម នឹងជំងឺមហារីក ពោះវៀនបាន ...។​

មូនីកា ហ្គីស្ទី (Monica Giusti) សាស្រ្តាចារ្យរង ផ្នែកវិទ្យាសាស្រ្តចំណីអាហារ ពីសាកលវិទ្យាល័យ អូហៃយ៉ូ (Ohio State University) និងសហការ បានអះអាងដូចនេះ បន្ទាប់ពីធ្វើការសិក្សាពិសោធន៍កោសិកាមហារីក ពោះវៀនមនុស្សក្នុងកែវពិសោធន៍ ជាមួយនឹងសារធាតុអែនថូសៃយ៉ានីន (Anthocyanin) ដែលចម្រាញ់ចេញពីបន្លែផ្លែឈើ ជាច្រើនប្រភេទ ដែលមានពណ៌បៃតង ស្វាយ ក្រហម រកឃើញថា អាចទប់ស្កាត់អត្រាប្រឈម នឹងជំងឺមហារីក ពោះវៀនបាន ។

តាមរយៈលទ្ឋិផលសិក្សានេះ លោកស្រីសាស្រ្តាចារ្យរូបនេះ បានបញ្ផាក់ថា " បន្លែ និងផ្លែឈើ គ្រប់ប្រភេទ មានសមាសធាតុ អែនថូសៃយ៉ានីន ដែលអាចកាត់បន្ថយអត្រាលូតលាស់ នៃកោសិកា មហារីកពោះវៀនបាន "។លោកស្រីបានបន្ថែមថា ខណៈដែលការសិក្សា ចម្រាញ់យកសារធាតុនេះ មកប្រើជាឱសថសម្រាប់ព្យាបាល ជំងឺមហារីកពោះវៀន ពុំទាន់បានជោគជ័យ នោះ លោកស្រី សូមអោយមនុស្សទាំងឡាយ ទទួលទានបន្លែ ផ្លែឈើ អោយបានច្រើនប្រភេទ និងច្រើនពណ៌ ដើម្បីទ្រទ្រង់សុខភាព និងទប់ស្កាត់ជំងឺដ៏សាហាវនេះ ៕

យោបល់ចំពោះអត្ថបទនេះ