ប្រយ័ត្នជំងឺឱកាសនិយម បណ្តាលពីទឹកនោមផ្អែម
គ្រូពេទ្យជំនាញ ផ្នែកភាសាមិនប្រក្រតី របស់ក្រពេញ អេនដូគ្រីន (Endocrine Glands) បានមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែម អាចឈានទៅរក អាការជ្រៀតជ្រែក ធ្ងន់ធ្ងរបាន ដូចជា ខ្យោយបេះដូង អាការខុសប្រក្រតី របស់តម្រងនោម និងខ្វាក់ភ្នែក ។ប៉ុន្តែ អាការ ជំងឺជ្រៀតជ្រែកទាំងនេះ អាចការពារបាន ប្រសិនបើព្យាយាម រក្សាកម្រិតជាតិស្ករ ក្នុងឈាម អោយនៅក្នុងកម្រិត ដែលសមរម្យ ។
អាការនៃជំងឺទឹកនោមផ្អែម ដែលប្រទះឃើញជាញឹកញាប់ គឺបត់ជើងតូចញឹកញាប់ ស្រេកទឹកខ្លាំង ជាងប្រក្រតី ឃ្លានខ្លាំង ទម្ងន់ស្រក ខុសប្រក្រតី អស់កម្លាំង តប់ប្រមល់ ស្រវាំងភ្នែក ។ប៉ុន្តែ ក្នុងរយៈពេល នៃការកើតជំងឺនេះដំបូងៗ ភាគច្រើនមិនកើតអាការទាំងនេះទេ ។ដូច្នេះ អ្នកដែលមានអាត្រាប្រឈម នឹងជំងឺនេះខ្ពស់ គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យវិនិច្ឆ័យជំងឺ ទឹកនោមផ្អែម ប្រចាំឆ្នាំ ដូចជា មនុស្សធាត់ អាយុលើស ៤០ឆ្នាំ ហើយមមានឳពុកម្តាយ កើតជំងឺទឹកនោមផ្អែម ៕
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៦)