ពិសាអំបិល តិច ជួយអោយអាយុវែង

អំបិល មិនត្រឹងតែធ្វើអោយអាហារ មានរសជាតិប៉ុណ្ណោះទេ ថែមទាំងមានជិវជាតិរ៉ែសំខាន់ៗ ទៀតផង តែការពិសាអំបិលច្រើនពេក អាចប៉ះពាល់ដល់សុខភាពបាន ។តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តអាមេរិក អំពីផលអាក្រក់របស់អំបិល មនុស្សមិនគួរពិសាអំបិល លើស១ថ្ងៃ ៦ក្រាមទេ ប្រសិនបើពិសាច្រើនលើសនោះ ក្នុងរយៈពេលយូរ អាចបណ្តាលអោយមានជំងឺ ពាក់ព័ន្ឋនឹងបេះដូង និងសរសៃឈាម ។

ទស្សនាវដ្ថី British Medical Journal បានរាយការណ៍លទ្ឋផល នៃការសិក្សា របស់អ្នកស្រាវជ្រាវ ណែនស៊ី អារឃុក និងក្រុមការងារគាត់ ដែលបានសាកល្បងជាមួយមនុស្ស ២ក្រុម ក្នុងរយៈពេល ១០-១៥ឆ្នាំ ។ក្រុមមួយពិសាអំបិល ត្រឹមបន្តិចបន្តួច ឯក្រុមមួយទៀត ពិសាដូចធម្មតា ហើយរកឃើញថា ក្រុមមនុស្សដែលពិសាអំបិលតិច មានជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាម ប្រមាណ ៣០% ហើយបាត់បង់ជីវិត តិចជាងក្រុមដែលពិសាអំបិលធម្មតា (ច្រើន)។

ការពិសាអំបិលច្រើន ធ្វើអោយទឹកដក់ក្នុងឈាម និងក្នុងកោសិកា ធ្វើអោយតម្រងនោម ធ្វើការធ្ងន់ឡើងៗ បេះដូងលោតកាន់តែញាប់ ហើយធ្វើអោយសម្ពាធឈាមកើនទៀត ។ ដូច្នេះ អ្នកជំនាញ បានណែនាំអោយប្រើគ្រឿងទេស រុក្ខឱសថ ជំនួសអំបិល ប្រសើជាង ។ក្រៅពីនេះ មជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺមហារីក​ក្នុងប

យោបល់ចំពោះអត្ថបទនេះ