ផ្សិតខ្មៅមានប្រយោជន៍ ដល់សុខភាព
ផ្សិតខ្មៅ មានឈ្មោះវិទ្យាសាស្រ្តថា Lenitus edodes (Berk) sing. ជារុក្ខជាតិក្នុងត្រកូលផ្សិតមានក្លិនក្រអូបត្រជាក់ រសជាតិផ្អែមឆ្ងាញ់ និងជាអាហារដែលជនជាតិចិន និយមយកមកទទួលទានណាស់។
នៅក្នុងផ្សិតខ្មៅ មានសារធាតុដែលផ្តល់សារប្រយោជន៍ ដល់រាងកាយបានច្រើនយ៉ាង ។ក្រៅពីនេះ ជួយទប់ទល់មេរោគ ដែលបម្រុងបង្កជំងឺ នៅក្នុងរាងកាយ កាត់បន្ថយសារធាតុខ្លាញ់នៅក្នុងឈាម ។
តាមពិតពិគ្រាះ ពីអ្នកជំនាញខាងអាហារថា "ផ្សិតខ្មៅមានសារធាតុ Ergosterol ច្រើនណាស់ ដែលជាសារធាតុ បានមកពីការទទួលពន្លឺអុលត្រាវីយ៉ូឡេត ពីកម្តៅព្រះអាទិត្យ ចូលដល់រាងកាយ " ពេលនោះសារធាតុនោះបំប្លែងជាវីតាមីន D ជួយការពារជំងឺពុកធ្មេញ ជំងឺលើសឈាម ។ ក្រៅពីនេះ ផ្សិតខ្មៅនៅប្រើ ជាជំនួយបំបាត់ការឈឺក្បាល វិលមុខ ។
ដោយសារផ្សិតខ្មៅ មានសារធាតុស្ករច្រើន ធ្វើអោយអ្នកដែលត្រូវការជំនួយឈាម-ស គួរទទួលផ្សិតនេះ ព្រោះផ្សិតនេះ មានជំនួសារធាតុបង្កើតគ្រាប់ឈាម-ស។
ចំណុចហាមប្រាម:
ស្រ្តីក្រោយឆ្លងទន្លេរួច និងមនុស្សមានជំងឺសួត ហឺត គួរជៀសវាងទទួលទាន ៕