For Android device For iOS device

ពិសាម្នាស់ ជួយប្រឆាំងរោគផ្តាសាយ

ម្នាស់ (Pineapple) ជាផ្លែឈើ ដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសាជាប្រចាំអាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្អាធឈាម) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។ប៉ុន្តែការសំខាន់ ដែលជួយអោយអ្នកពិសាម្នាស់ ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញ ហាន់ជាចំណិតៗហើយ គួរយកម្នាស់ ត្រាំក្នុងទឹកអំបិល ប្រហែល ២-៣នាទីសិន ដើម្បីបំផ្លាញសារធាតុក្លៃខូខយដ៏ និងអង់ហ្សីម ប្រភេទខ្លះៗ ដែលធ្វើអោយអ្នកពិសា មានប្រតិកម្ម ។បន្ទាប់មក អាចពិសាបានយ៉ាងពេញចិត្ត ព្រោះការត្រាំទឹកអំបិល មិនបានធ្វើអោយបាត់បង់ រសជាតិទេ មានតែធ្វើអោយវាកាន់តែឆ្ងាញ់ថែមទៀត ។

ក្នុងផ្ឡែម្នាស់ សម្បូរទៅដោយវីតាមីន A និង C (Vitamin A & C) កាល់ស្យូម (Calcium) ផូស្វ័រ (Phosphorus) និងប្រូមេឡែន (Bromelain) ...៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៨)

យោបល់ចំពោះអត្ថបទនេះ