លើកដុំទម្ងន់ ជួយដល់សុខភាពមនុស្សចាស់

ថ្មីៗនេះ សមាគមជំងឺបេះដូង អាមេរិក (American Heart Association) បានអះអាងថា ការលើកដុំទម្ងន់ តូចៗ អាចជួយអោយមនុស្សចាស់ និងអ្នកជំងឺបេះដូអ មានសុខភាព រឹងម៉ាំជាងមុន ។

សមាគមអ្នកជំងឺបេះដូង បានអះអាងដូចនេះ ដោយសារយោងតាមការសិក្សារយៈពេល ១០សប្តាហ៍​ ទៅលើមនុស្សចាស់ ដែលមានអាយុជាមធ្យម ៨៧ឆ្នាំ ដែលលើកដុំទម្ងន់ រកឃើញថា ពួកគាត់មានសាច់ដុំរឹងម៉ាំ អាចឡើងកាំជណ្តើរបាន ខណៈដែលការសិក្សាលើស្ត្រីវ័យចំណាស់ ដែលមានជំងឺបេះដូង រយៈពេល ១០សប្តាហ៍ បង្ហាញថា កម្លាំងសាច់ដុំ បានកើនឡើង ៤៣% ហើយអាចដើរបានចម្ងាយកើនឡើង ៤៦% ក្នុងអំឡុងពេលដើរ ៦នាទី ។

ប៉ុន្តែបណ្ឌិតអាមីត ខេរ៉ា (Amit khera) ពីសាកលវិទ្យាល័យ វេជ្ផសាស្រ្ត តិតសាស់ ភាគនិរតី (University of Texas South-western Medical Center) បានមានប្រសាសន៍ថា អ្នកជំងឺបេះដូង អាចលើកដុំទម្ងន់ ពី ០.៥ គ.ក្រ ទៅ ២គ.ក្រ បាន ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៨)

យោបល់ចំពោះអត្ថបទនេះ