អាកាសធាតុប្រែប្រូល ប៉ះពាល់ដល់សុខភាព

អំឡុងពេលមានអាកាសធាតុមិនទៀតទាត់ ជូនក្តៅ ជូនត្រជាក់ អាចធ្វើអោយមានអាការវិលមុខ ឈឺក្បាល និងគេងមិនលក់ ។បញ្ហានេះ វេជ្ផបណ្ឌិត វ៉ូលហ្វ៍ គុនធើរ បែនហាតត៍ អ្នកឯកទេសជំងឺ ប្រតិកម្មធាតុអាកាស នៅក្រុងមុយនិច​ ប្រទេសអាល្លឺម៉ង់ រំលឹកថា អាកាសធាតុប្រែប្រួលញឹកញាប់ អាចបណ្តាលអោយសរសៃឈាមរីកមាឌ និងសម្ពាធឈាមចុះទាប ចំពោះអ្នកមានរាងកាយមាំមួន គឺអាចសម្របខ្លួនបានឆាប់រហ័យ ដោយមិនមានបញ្ហា ។ផ្ទុយទៅវិញ អ្នកជំងឺគ្រុន ដែលមានសម្ពាធឈាមទាប និងពិសាថ្នាំ អាចមានបញ្ហាឈាមខ្យល់ ដោយសារអាកាសធាតុប្រែប្រួល ឆាប់រហ័យ តែងប៉ះទង្គិចដល់អ្នកដែលពិសាថ្នាំ កាន់តែខ្លាំងជាងមុន ​ហើយក្រុមមនុស្សដែលមានអត្រា ប្រឈមខ្ពស់បំផុត គឺមនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម និងទារក ។អ្នកឯកទេស បានណែនាំថា ក្នុងថ្ងៃណា អាកាសធាតុក្តៅស្អុះស្អាប់ ហប់ខ្យល់ គួរស្លៀកពាក់អោយមានភាពធូររលុង ពិសាទឹកអោយបានច្រើន ជាង១លីត្រ ក្នុង ១ថ្ងៃ ។ចំណែកឯអ្នកមានបញ្ហាសុខភាព អាចពិបាកក្នុងការសម្របខ្លួន ជាពិសេស ក្នុងអំឡុងពេលមានរដូវ គួរតែចៀសវាងធ្វើការត្រាំត្រែង ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

យោបល់ចំពោះអត្ថបទនេះ