វិធី​សម្អាត​វត្ថុ​ផ្សេងៗ​ ក្នុងផ្ទះ​ បែប​ងាយៗ

ក្នុង​បន្ទប់ទឹក​

  • ​ ប្រសិនបើ​សាប៊ូ​ ចេះ​តែ​រលាយ​ជាប់​នឹង​ចាន​ទ្រ​ ត្រូវ​លាបប្រេង​បេ​ប៊ី​ អ​យល៍​ (Baby​ Oil)​ លើ​ចាន​ទ្រ​សាប៊ូ​ ពិតជា​អាច​ការពារ​ មិន​អោយ​សាប៊ូ​ជាប់​បាន​ ។
  • ​ សំណើម​ក្នុង​បន្ទប់ទឹក​ តែងតែ​ធ្វើ​អោយ​សម្ភារៈ​ដែល​ធ្វើ​ពី​លោហៈ​ នៅ​ក្នុង​ទូ​ដាក់​ឥ​វ៉ា​ន់​ ឡើង​ច្រេះ​ ។ ដើម្បី​ការពារ​បញ្ហា​នេះ​ ដោយ​ប្រើ​ថ្នាំលាបក្រចក​បែប​ថ្លា​ លាប​ត្រង់​គូទ​កំប៉ុង​ ឬ​សម្ភារ​អ្វី​ក៏​ដោយ​ដែល​ជា​លោហៈ​ ។
  • ​ ដុសខាត់​ស្នាម​តំណ​ឥដ្ឋ​អោ​យស​ស្អាត​ ដោយ​ច្រាស​ដុស​ធ្មេញចាស់ៗ​ និង​ទឹក​លាង​សម្អាត​អោ​យស​ លាយ​ជាមួយ​ទឹក​ ម្នាក់ៗ​ពាក់កណ្តាល​ ។

ក្នុង​ផ្ទះបាយ

  • ​ កម្ចាត់​កម្អែល​តែ​ ចេញពី​ពែង​ ដោយ​ត្រដុស​អំបិល​ម៉ដ្ឋ​ លើ​កម្អែល​នោះ​ ហើយ​ប្រើ​ក្រណាត់​ដុសខាត់​ រួច​លាង​ចេញ​ ដោយ​ទឹក​ស្អាត​ ។
  • ​ កម្ចាត់​កករ​ក្អែល​ក្នុង​កំសៀវ​ដាំទឹក​ ដោយ​យក​ទឹក​លាយ​ទឹកខ្មេះ​ ក្នុង​មួយ​ភាគ​ស្មើគ្នា​ ត្រាំ​ទុក​២​ម៉ោង​ ហើយ​លាង​ទឹក​អោយ​ស្អាត​ ។

យោបល់ចំពោះអត្ថបទនេះ