For Android device For iOS device

កាហ្វេ ជួយការពារមហារីកពោះវៀនធំ

អ្នកវិទ្យាសាស្រ្ត មកពីប្រទេសជប៉ុន បានធ្វើការស្រាវជ្រាវ អំពីកាហ្វេ ជាយូរមកហើយ ដោយបានរកឃើញថា ការពិសាកាហ្វេ អាចការពារមហារីកពោះវៀនធំបាន ។ បើសិនស្រ្តីពិសាកាហ្វេច្រើន ជាង៣កែវ អាចបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ បានដល់៥៦% ធៀបទៅនឹងស្រ្តីដែលមិនបានពិសា ។ក្រៅពីនេះ ការពិសាកាហ្វេ អាចជួយជំរុញការធ្វើការ របស់អាស៊ីដទឹកប្រមាត់ និងបន្ថយកូលេស្តេរ៉ូល បានទៀត ប៉ុន្តែការពិសាគ្រឿងស្រវឹង និងបារី អាចកាត់បន្ថយប្រសិទ្ឋិភាពរបស់កាហ្វេ ជាពិសេស បុរសដែលតែងតែ ពិសាបារី និងគ្រឿងស្រវឹង ។

ចំណែកអ្នកស្រាវជ្រាវជាតិអូស្ត្រាលី លោកស៊ីកហ្រ៊ិដ ខាណាលមូលឡឺរ និយាយថា កាហ្វេ ជួយការពារកោសិកាមនុស្ស ពីមហារីក បានល្អជាងផ្លែឈើ ឬបន្លែ ។មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្រ្ត ហ្វាំងឡង់ដ៏ បានអះអាងថា ការពិសាកាហ្វេ ជាប្រចាំ មិននាំអោយមានជំងឺទឹកនោមផ្អែម ទេ ព្រោះក្នុងកាហ្វេ មានសារធាតុប្រឆាំងអុកស៊ីដកម្ម ជាពិសេស កាហ្វេអ៊ីន អាចជួយអោយឈាមរត់បានស្រួល ជួយជំរុញអោយបេះដូង ធ្វើការបានល្អ និងជួយអោយឈាមរត់ ទៅអវយវៈទាំងឡាយ ព្រមទាំងជួយអោយខួរក្បាល ធ្វើការបានល្អឡើង ។

ក្រៅពីនេះ ទស្សនាវដ្ថី sleep បានរាយការណ៍ថា ពិសាកាហ្វេ១ពែង ហើយ១៥នាទី

យោបល់ចំពោះអត្ថបទនេះ