ទប់ស្កាត់ជំងឺរលាកសន្លាក់ដោយបន្លែ ផ្លែឈើ
គេដឹងជាទូទៅថា បន្លែ ផ្លែឈើស្រស់ សម្បូទៅដោយវីតាមីន និងសារធាតុដែលមាន អានុភាពប្រឆាំង រ៉ាឌីកាល់សេរី (Anti-oxidant) កាត់បន្ថយឱកាសកើតជំងឺបេះដូង និងសរសៃឈាម ការពារខ្លាញ់អាក្រក់ (LDL) មកបំផ្លាញសរសៃឈាម បន្ថយការញ៉ុកស្ទះ សរសៃឈាមទាំងឡាយ ព្រមទាំងបន្ថយឱកាស កើតរោគមហារីក ។សារធាតុប្រឆាំងរ៉ាឌីកាល់សេរី ក្នុងបន្លែ និងផ្លែឈើ ដែលគេស្គាល់ថា ដូចជាពួក ខារ៉ូទីណយដ៏ (Carotenoid) ដែលធ្វើអោយបន្លែ ផ្លែឈើទាំងនោះ មានពណ៌លឿង និងពណ៌ទឹកក្រូច ដូចជាការ៉ុត ល្ពៅ ខ្នុរ ប៉េងប៉ោះ ។ល។ ដោយសារធាតុនៅក្នុងក្រុមនេះ ដែលធ្លាប់ដឹងឬ តែងតែជាពួក បេតាខារ៉ូទីន (Beta Carotene) ឬឡៃកូពីន (Lycopene) ។
ការស្រាវជ្រាវសាកលវិទ្យាល័យ មែនឆេស្ទើរ ប្រទេសអង់គ្លេស បានរកឃើញថាសារធាតុ បេតា គ្រីបតូសសង់ស៊ីន (Beta Cryptoxanthin) និងសារធាតុ ស៊ីសង់ស៊ីន (Zeaxanthin) ក្នុងក្រុមខារ៉ូណយដ៏ អាចកាត់បន្ថយជំងឺសន្លាក់ (Arthritis) ដូចជាជំងឺរលាកសន្លាក់ឆ្អឹងបាន ។