For Android device For iOS device

ដុសធ្មេញបានស្អាត ឃ្លាតឆ្ងាញពីជំងឺបេះដូង

តាមការស្រាវជ្រាវបង្ហាញថា ការមានសុខភាពអញ្ចាញធ្មេញ និងធ្មេញល្អនោះ អាចមានចំណែកជួយ កាត់បន្ថយអត្រាកើតជំងឺបេះដូង និងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល ។

តាមការសិក្សាស្រាវជ្រាវ លើក្រុមជនស្ម័គ្រចិត្តជនជាតិស៊ុយអែត ក្នុងកំឡុងឆ្នាំ ១៩៧០- ១៩៩៧ បានរកឃើញថា អ្នកដែលមានជំងឺធ្មេញ ឬរលាកអញ្ចាញធ្មេញ នឹងបង្កើនអត្រា ប្រឈមនឹងការកើតជំងឺបេះដូង និងសរសៃឈាម ជិត៣ដងនៃមនុស្សធម្មតា ។ថ្មីៗនេះ ការសិក្សាស្រាវជ្រាវ មួយបានបង្ហាញលទ្ឋផលស្រាវជ្រាវ ស្របគ្នានឹងការសិក្សា ស្រាវជ្រាវខាងលើនេះដែរ ដោយបានរកឃើញថា ប្រសិនបើមានបាត់តេរី ក្នុងក្រអូមមាត់ច្រើនប៉ុណ្ណានោះ ក៏កាន់តែ បង្កើនឱកាសកើតជំងឺបេះដូង និងសរសៃឈាមខ្លាំងឡើងដែរ ។

ចំពោះមូលហេតុ ដែលធ្វើអោយបាត់តេរី ក្នុងក្រអូមមានត់ បង្ករអោយកើតជំងឺបេះដូងនោះ ក្រុមអ្នកស្រាវជ្រាវ បានអធិប្បាយថា បាត់តេរីក្រុមនេះ ក្រៅពីបង្ករអោយមានការឆ្លងមេរោគ ក្នុងក្រអូមមាត់ហើយនោះ ថែមទាំងអាចចល័ត និងពង្រាយខ្លួនចុលទៅក្នុងសរសៃឈាម ទៅរកអវយវៈ ផ្សេងៗក្នុងរាងកាយ និងបង្ករអោយមានការរលាកនៅបរិវេណនោះ រួមទាំងជញ្ផាំងសរសៃឈាមនោះ វានឹងបង្កអោយមានការសន្សំទុកនូវកោសិកា រួមទាំងខ្លាញ់ រហូតធ្វើអោយសរសៃឈាមក្រាស

យោបល់ចំពោះអត្ថបទនេះ