មនុស្សចាស់ គួរទទួលទានស៊ុតមួយសប្តាហ៍ប៉ុន្មាន ?

ស៊ុត ជាប្រភេទនៃប្រូតេអ៊ីន ដែលមានគុណភាព​អាចយកធ្វើជាអាហារបានច្រើន​ប្រភេទ និងមានតម្លៃថោក ។ អ្នកមានវ័យចំណាស់ គួរទទួលទានស៊ុត ១សប្តាហ៍ ២ទៅ៣គ្រាប់ ។ស៊ុតមានជីវជាតិអាហារដ៏ចាំបាច់ជាច្រើន លើកលែងតែវីតាមីនសេ និងណៃអាស៊ីន (Niacin) ។
ក្នុងស៊ុតផ្នែកក្រហម មានជាតិដែកច្រើន ។ ជាតិដែក ជួយផលិតគ្រាប់ឈាមក្រហម និងជួយនាំយកអុកស៊ីសែនពីសួត ទៅចិញ្ចឹមកោសិកានានា ក្នុងរាងកាយ ប្រសិនបើខ្ងះធាតុដែក និងធ្វើអោយកើត ជំងឺកង្វះកោសិកាឈាមក្រហម។ ក្រៅពីនេះ នៅមានសារធាតុផូស្វ័រ និងកាល់ស្យូម ជួយទ្រទ្រង់ឆ្អឹង និងធ្មេញ ប្រសិនបើខ្វះធ្វើអោយឆ្អឹងនិងធ្មេញមិនរឹងម៉ាំ ឆ្អឹងបាក់ពុក ប្រេះស្រាំ បានដោយងាយ ដែលបញ្ហានេះ ប្រទះឃើញជាញឹកញាប់លើមនុស្ស វ័យចំណាស់។ វីតាមីន A ដែលមានក្នុងស៊ុត ជួយថែបំប៉នសុខភាពភ្នែក និងការសម្លឹងឃើញ ជួយថែរក្សា សភាពស្បែកអោយស្រស់ថ្លា មិនស្ងួត ជួយបំប៉នជាលិកានានា ក្នុងរាងកាយ និងទ្រទ្រង់ប្រព័ន្ឋការពារមេរោគ ។ក្រៅពីនេះ មានវីតាមីន​ B2 ដែលជួយថែទាំស្បែក ជំនួសប្រសាទភ្នែក អណ្តាត និងបបូរមាត់ បង្ការជំងឺប្រេះបបូរមាត់ ។
ក្រៅពីនេះ ស៊ុតនៅមានសារធាតុកាបូហៃដ្រេត ខ្លាញ់ និងទឹកផងដែរ ។ដូចនេះស៊ុត ត្រូវបានចាត់ទុកថ

យោបល់ចំពោះអត្ថបទនេះ