ពិសាថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ ប្រឈមនឹងជំងឺលើសឈាម
តាមការស្រាវជ្រាវនៃមហាវិទ្យាល័យ ហារវ៉ាដ កាលពីថ្មីៗនេះ ទៅលើបុរសវ័យចំណាស់ ១៦.០០០នាក់ បង្ហាញថា ថ្នាំបំបាត់ការឈឺចាប់ដូចជា អាស្ពីរីន, ប៉ារ៉ាសេតាម៉ុល អាចបង្កជាជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) បាន ។
តាមការចុះផ្សាយរបស់ទស្សនាវដ្តី News បានអោយដឹងថា បុរស-ស្ត្រី ដែលពិសាថ្នាំ បំបាត់ការឈឺចាប់ ជាញឹកញាប់ អស់រយៈពេលយូរ អាចមានការប្រឈមនឹងជំងឺសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) ដោយអ្នកឯកទេស បានសង្កេតមើលបុរស ដែលពិសារថ្នាំបំបាត់ការឈឺចាប់ រយៈពេល ៤ឆ្នាំ ។
ដំបូងឡើយអ្នកមកសាកល្បងវ័យ ៦៥ឆ្នាំ ហើយពុំមានជំងឺលើសឈាមទេ ប៉ុន្តែក្នុងអំឡុងពេល ៤ឆ្នាំក្រោយ បុរសស្ទើតែ ២.០០០ នាក់ បែរជាមានជំងឺលើសឈាម ដោយក្នុងចំណោមមនុស្សទាំងនេះ អ្នកខ្លះពិសាថ្នាំបំបាត់ការឈឺចាប់ ៦ថ្ងែក្នុង ១សប្តាហ៍ ។ ក្នុងនោះដែរ ការពិសាថ្នាំ ប៉ារ៉ាសេតាម៉ុល នឹងបង្កើនការប្រឈមនឹងជំងឺលើសឈាម ដល់ទៅ ៣៤% ជាពិសេសអ្នកជំងឺបេះដូង ដែលត្រូវទទួលទានថ្នាំអាស្ពីរីន ជាប្រចាំដើម្បីការពារជំងឺបេះដូង ។