For Android device For iOS device

ថ្នាំអាស្ពីរីន ព្យាបាលកែងជើងប្រះ

សម្រាប់អ្នកដែលមានបញ្ហាកែងជើងប្រះ សាកល្បងអនុវត្តន៍ តាមវិធីសាស្រ្តខាងក្រោមនេះលមើល ប្រាកដជាអាចជួយអ្នកខ្លះមិនខាន ...។

ដាក់ថ្នាំអាស្ពីរី (Aspirine) ៥គ្រាប់ ទៅក្នុងផើងទឹកក្តៅឩណ្ឌៗ អោយវារលាយ ។ជាតិអាស៊ីដសាលីស៊ីលិក (Salicylic Acid) ក្នុងថ្នាំអាស្ពីរីន នឹងជួយធ្វើអោយស្បែកដែលរឹងក្រិនក្រោះ ទន់ឡើងៗ។ ត្រាំជើងក្នុងទឹកប្រមាណ ២០នាទី កម្តៅឩណ្ឌៗរបស់ទឹក ថែមទាំងអាចជួយអោយសាច់ដុំ ជើងរសាយមិនអស់កម្លាំង ស្រពន់។ បន្ទាប់ពីនោះ យកថ្មសម្រាប់ខាត់ស្បែក មកខាត់មួយសាទៀត សឹមលាងជើង រួចហើយលាបក្រែមបំប៉នស្បែក ។

មុនពេលចូលគេង គួរលាបក្រែមថែស្បែក ដែលមានសាច់ខាប់ៗ ប្រសិនបើកែងជើងប្រះបែកខ្លាំ លាបវ៉ាសឺលីណ ពិត្រូលៀម ចេលលី ពីលើម្តងទៀត ហើយពាក់ស្រោមជើង ចូលគេង ។ ស្រោមជើងនឹងជួយរក្សាទុកចំហាយក្តៅឩណ្ឌៗ ពីខ្លួនអ្នក បង្កើនប្រតិកម្មជាមួយនឹងសាច់ក្រែម ធ្វើអោយស្បែក ឆាប់រលោង ទន់ស្អាតឡើងវិញ ។

ប៉ុន្តែប្រសិនបើចង់អោយងាយស្រួល ជាងនេះ សព្វថ្ងៃមានក្រែមសម្រាប់លាបព្យាបាល អាការប្រេះកែងជើង មានប្រសិទ្ឋភាពខ្ពស់ដូចគ្នា ៕

(ដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១០៦)

យោបល់ចំពោះអត្ថបទនេះ