For Android device For iOS device

ប្រយ័ត្នជំងឺមហារីកក្រពះ !

អ្នកជំនាញផ្នែកមហារីក បានរកឃើញថា បច្ចុប្បន្នមានអ្នកជំងឺមហារីកក្រពះ ចាប់ពីអាយុ ២២-៩១ឆ្នាំ ក្នុងនោះបុរសច្រើនជាងស្រ្តី ។អត្រាប្រឈមដ៏សំខាន់នោះ គឺភាពខុសប្រក្រតីផ្នែកតំណពូជ ការឆ្លងតាមរយៈមេរោគ ហេរិខួ បេកតី ផៃឡរី ក្នុងក្រពះ ភាពខុសប្រក្រតីរបស់ភ្នាសក្រពះ ដែលមានការរលាករ៉ាំរៃ ជាពិសេសអ្នកដែលពិសាបារី និងសុរាច្រើន ការទទួលទានសាច់សត្វ ដែលប្រើសារធាតុផ្អាប់ ដូចជា សាច់ក្រក ណែម ប្រហុក ឬសាច់អាំង ដុត ចៀន រហូតដល់ក្រៀម ឬខ្លោច ។ចំពោះវិធីការពារជំងឺមហារីកក្រពះ អ្នកជំនាញបានណែនា ត្រូវឈប់ពិសាបារី សុរា ចៀសវាងការទទួលទាន អាហារប្រភេទត្រាំ ឬផ្អាប់ អាហារជាតិប្រៃខ្លាំង អាហារប្រភេទអាំង និងគួរទៅជួបគ្រូពេទ្យ នៅពេលមានអាការខុសប្រក្រតី នៅក្នុងពោះ។ ជាពិសេស ប្រយ័ត្នលើភាពស្អាតរបស់ទឹក និងចំណីអាហារ ជាពិសេស ក្នុងក្រុមគ្រួសារធំ ដែលអាចឆ្លងមេរោគបាក់តេរី ពីគ្នាបាន ៕

(អត្តបទដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១៥៧)


យោបល់ចំពោះអត្ថបទនេះ