សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
Node.js + Express
០៥ មិថុនា (ច័ន្ទ - សុក្រ ១៤:០០ - ១៥:៣០)
C/C++
០៥ មិថុនា (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
C++OOP
០៥ មិថុនា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
HTML + HTML5 + CSS
០៥ មិថុនា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
HTML + HTML5 + CSS
ស្នាដៃសិស្សនៅ អាន ១២ ធ្នូ (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
ក្មេងដេកស្រមុក សញ្ញាប្រកាសអាសន្ន
ស្រ្តីជាច្រើន នៅពេលដែលឃើញកូនតូចគេងស្រមុក គិតថា កូនកំពុងគេងលក់ស្រួល ។តាមពិត ពុំមែនដូច្នោះទេ វាជាការយល់ខុស ទាំងស្រុង ព្រោះការដេកស្រមុកនោះ ប្រៀបដូចជា សញ្ញាប្រកាសអាសន្នម្យ៉ាង ដែលបញ្ផាក់ថា កូនរបស់អ្នកកំពុងដកដង្ហើមមិនស្រួល ឬនិយាយងាយៗ គឺថាកំពុងដកដង្ហើមខុសប្រក្រតីនោះឯង ។
នៅពេលបានដឹងដូចនេះហើយ អ្នកគួរឩស្សាហ៍ សង្កេតមើលការដកដង្ហើមរបស់កូនអ្នក ថាយ៉ាងដូចម្តេច ? ប្រសិនបើកូនអ្នកមានអាការគេងស្រមុក លឺសូរខ្លាំង និងឈប់ស្រមុកមួយភ្លែតៗ ក្នុងខណៈដែលដើមទ្រូង និងក្បាលពោះលោតផឺតផតឡើងខ្លាំងឡើងៗ រួមទាំងដេករលាប់រសល់ ត្រឡប់ខ្លួនចុះឡើងញឹកញាប់ និងទទួលទានអាហារបានតិច ការលូតលាស់រាងកាយ មានភាពយឺតយ៉ាវនោះ អ្នកគួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យភ្លាម ព្រោះអាចធ្វើអោយមានអន្តរាយ ដោយស្មានមិនដល់ ដល់កូនរបស់អ្នកបាន ។