សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
Flutter Mobile App (Android/iOS) Level 1
៣១ មីនា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
C/C++
៣១ មីនា (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
HTML + HTML5 + CSS
០១ មេសា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
C++OOP
ស្នាដៃសិស្សនៅ អាន ៣១ មីនា (ច័ន្ទ - សុក្រ ០១h៥០-០៣h២០)
បំបៅកូនដោយទឹកដោះម្តាយ ជួយអោយកូនឃ្លាតឆ្ងាញពីភ្នែកមីញ៉ូប
ទឹកដោះម្តាយមានគុណប្រយោជន៍ច្រើនណាស់ ដល់ទារក ក្រៅពីជួយសាងប្រព័ន្ឋការពាររាងកាយ រឹងម៉ាំ ដល់កូនរបស់អ្នកហើយនោះ តាមការស្រាវជ្រាវ បានរកឃើញថា ថែមទាំងជួយអោយកូនៗរបស់អ្នក មិនក្លាយជាក្មេងខ្សែភ្នែកខ្លី (ភ្នែកមីញ៉ូប) ទៀតផង។
ក្មេងភ្នែកមីញ៉ូបភាគច្រើន ជាក្មេងដែលមិនបានបៅទឹកដោះម្តាង តាំងពីកើត ហើយកុមារដែលបៅទឹកដោះម្តាយ តាំងពីកើតមកនោះ រកឃើញថា មានបញ្ហាភ្នែកមីញ៉ូបតិចណាស់។
ក្នុងទឹកដោះម្តាយ មានសារធាតុដូខូសាហ៊ិស៊ាណូអ៊ិក អាស៊ីដ (Docosahexaenoic Acid/DHA) ដែលមានភាពសំខាន់ ចំពោះការលូតលាស់ របស់ខួរក្បាល និងភ្នែក ។ប្រសិនបើកូនតូចបានបៅទឹកដោះម្តាយ នឹងជួយអោយការលូតលាស់ របស់ផ្នែកចក្ខុប្រសាទល្អ ប្រសើរឡើង ។
នៅពេលបានដឹង ពីគុណសម្បត្តិរបស់ទឹកដោះម្តាយហើយ អ្នកម្តាយគ្រប់រូប គួរនាំគ្នាយកចិត្តទុកដាក់ លើការបំបៅទឹកដោះកូន ដោយទឹកដោះខ្លួនឯង អោយបានច្រើនបន្តិច ។