For Android device For iOS device

ពេល​កូន​តូច​ត្រូវ​ឃ្មុំ​ទិច​ ធ្វើ​យ៉ាងណា​?

​ប្រសិនបើ​កូន​តូច​អ្នក​ ត្រូវ​ឃ្មុំ​ ,​ឳ​ម៉ា​ល់​,​ តា​ឳ​ ឬ​ស្រាំងទិច​អ្នក​ត្រូវ​ :
១-​ ប្រញាប់​ជោះ​យក​ទ្រនិច​ចេញ​ ដោយ​ប្រើរ​ន្ឋ​កូនសោ​ សង្កត់​ត្រង់​កន្លែង​ទ្រនិច​នោះ​ រួច​យក​តង្កៀប​ដក​ពុកមាត់​ ចាប់​ទាញ​ទ្រនិច​នោះ​ចេញ​ ។​ ប៉ុន្តែ​ហាម​ប្រើ​ម្រាមដៃ​ច្របាច់​ចេញ​ដាច់ខាត​ ព្រោះ​អាច​ធ្វើ​អោយ​ថង់​ទឹក​ពិស​ បែក​ធ្វើ​អោយ​ឈឺ​ រលាក​ផ្សា​ កាន់តែ​ខ្លាំង​។​
២-​ ប្រសិនបើ​មិន​ហ៊ាន​ជោះ​ទ្រនិច​វា​ចេញ​ទេ​ សាក​ប្រើ​សំឡី​ជ្រលក់​ទឹកខ្មេះ​បិទ​បរិវេណ​ដែល​ត្រូវ​សត្វល្អិត​ទិច​ ដើម្បី​ជួយ​បន្សាប​ជាតិ​ពិស​ ។​
៣-​ សម្អាត​របួស​ដោយ​សំឡី​ជ្រលក់​ទឹក​ស្អាត​ជាតិ​ពិស​ ។​
៤-​ ប្រសិនបើ​មាន​អាការ​ហើម​ ត្រូវ​ស្អំ​ទឹកកក​ ឬ​ទឹក​ត្រជាក់​ ប៉ុន្តែ​ករណី​ឈឺ​ខ្លាំង​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ។​
៥-​ ប្រ​សិន​ត្រូវ​ឃ្មុំ​ ឳ​ម៉ា​ល់​ ស្រាំងទិច​ម្តង​ច្រើន​មេ​ អ្នក​ដែល​មាន​ប្រតិកម្ម​ខ្លាំងក្លា​ អាច​ពិបាក​ ដកដង្ហើម​ សំឡេង​ស្អក​ សម្ពាធ​ឈាម​ទាប​ ហើយ​អាច​បាត់បង់​ជីវិត​បាន​ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ ៕​

យោបល់ចំពោះអត្ថបទនេះ