For Android device For iOS device

វិធីជ្រើសរើស ទិញសាច់មាន់ស្រស់

សាច់មាន់ ជាអាហារដែលយើងនិយមបរិភោគបំផុត ហើយការទិញសាច់មាន់ស្រស់ ត្រូវគិតពីភាពស្រស់ល្អ និងមើលថា ជាមាន់ចាស់ ឬមាន់ជំទង់ ព្រោះមាន់ចាស់ មាន់ស្វិត ធ្វើអោយអាហារមិនសូវឆ្ងាញ់ឡើយ ។

មាន់ជំទង់ : គឺផ្ទុយគ្នាពីមាន់ចាស់ ដោយវាមានចុងក្រចកស្រួច ស្បែកក្រោមជើងស្តើង និងទន់ ខ្នាយនៅមិនទាន់វែងនៅឡើយ ។

មាន់ចាស់ : មានចុងក្រចកទាល ស្បែកក្រោយជើងក្រាសហើយរឹង ខ្នាយវែង ។

ភ្លៅមាន់ : សមស្រប សម្រាប់អាំង ឬចំហុយ ពេលទិញ គួរកុំយកភ្លៅមាន់ ដែលមានសភាពស្លេកស្លាំង ហើយមានទឹករងៃ ពណ៌ក្រហមហូរចេញមក ព្រោះបញ្ផាក់ថា វាមិនស្រស់ៗទេ ។

ស្លាបមាន់ : ល្អសម្រាប់អាំង ស្ងោរ ចំហុយ គួរទិញយកស្លាបមាន់ ដែលមានលក្ខណៈស្តើង ថ្លា ពេលចាប់ទៅ មិនមានរំអិល ។

សាច់ទ្រូងមាន់ : សាច់ផ្នែកនេះ រាងទន់និងជាប់ខ្លាញ់តិច សមស្របសម្រាប់ឆា ឬចៀន គួរជ្រើសរើសយកសាច់ ដែលមានពណ៌ជម្ពូខ្ចី ថ្លា ។

គ្រោឆ្អឹងមាន់ : ប្រើធ្វើទឹកស៊ប់ ឬធ្វើជាទឹកស្ងោរ ។

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨១)

យោបល់ចំពោះអត្ថបទនេះ