For Android device For iOS device

ពិសាសណ្តែកសម្រកទម្ងន់

ការសិក្សាថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវពីមន្ទីពេទ្យ City of Hope នាក្រុងឌូអាត រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទៅលើស្រ្តីនិងបុរស ទម្ងន់លើស (ធាត់) ចំនួន ៥២នាក់ ដោយសាកល្បងអោយពិសារអាហារ មានកាឡូរីត្រឹមតែ ១០០០កាឡូរី ក្នុង១ថ្ងៃ អំឡុង ២៤សប្តាហ៍ (៦ខែ) រកឃើញថា អ្នកដែលពិសាសណ្តែកអាល់ម៉នដ៏ និងអាហារក្រៅពេល អាចសម្រកទម្ងន់ បាន ១៨% ខណៈអ្នកពិសាការបូអ៊ីដ្រាត ដូចជានំស្រួយ ដំឡូងបារាំងបំពង អាចសម្រកទម្ងន់បានត្រឹម ១១%ប៉ុណ្ណោះ ។ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវ សង្កេតឃើញថា ប្រូតេអ៊ីន ខ្លាញ់ឬប្រេង និងកាកសរសៃអាហារ ក្នុងផ្លែអាលម៉នដ៏ ក៏មិនត្រូវបានស្រួបយកទាំងអស់ដែរ ព្រោះភ្នាសកោសិកា សណ្តែកប្រភេទនេះ រឹងបន្តិច ។ដូចនេះ ដើម្បីសម្រកទម្ងន់ អ្នកជំនាញបានណែនាំ អោយពិសាវ៉លណាត់ ភឺខែន សណ្តែកដីមិនប្រៃ ឬសណ្តែកសំបករឹងផ្សេងៗ ព្រោះវាមានកាកសរសៃ អាហារខ្ពស់ និងខ្លាញ់ប្រភេទល្អ ដោយពិសាប្រហែលមួយក្តាប់

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨១)

យោបល់ចំពោះអត្ថបទនេះ