អាហារព្យាបាលរោគ

ទល់លាមក​:​គួរទទួលទានអាហារ ដែលមានកាកសរសៃច្រើន ឬបន្លែបង្ការ ដែលជាអាហារជួយរំលាយ ដូចជា ត្រួយអង្កាញ់ ល្ហុងទុំ ខ្ញី ផ្កាអង្គាដី សម្ល-កកូរ ញាំត្រប់ពុតលំញង ជាដើម ។

ទឹកនោមផ្អែម : គួកាត់បន្ថយអាហារ ដែលមានជាតិផ្អែម ខ្លាញ់ ប្រៃខ្លាំង ព្រមទាំងផ្លែឈើ ដែលមានជាតិស្ករច្រើន មានកាកសរសៃច្រើន ដើម្បីជួយដល់ការបន្ទោរបង់ និងស្រូបយកជាតិខ្លាញ់ ចេញពីរាងកាយ ចៀសវាងទទួលទានគ្រឿងក្នុងសត្វ និងអាហារដែលមានកូលេស្តេរ៉ូស ដូចជា ស្បែកសត្វ បង្គារ ខ្យង ក្តាម ជាដើម ប៉ុន្តែគួរទទួលទានបាយអង្ករសំរូប ផ្លែស្រកានាគ សម្លម្ផូរ ដែលមានបន្លែច្រើន និងឆាត្រកួន​ ៕

លើសឈាម​: មិនគួរទទួលទាន ចំណីអាហារ ដែលមានជាតិខ្លាញ់ ផ្អែម ប្រៃ ឬអាហារដែលមានលាយខ្ទះឡើយ ។ ផ្ទុយទៅវិញ គួរទទួលទានអាហារដែលសម្បូរ កាកសរសៃច្រើន ដូចជា ត្រប់ពុតលំញង ម្រះ ស្តៅ កញ្ឆែត ស្អំ ត្រយូងចេក ស្លឹកត្រចៀកក្រាញ់ ក្ទម្ពទេស ដោយទទួលទានក្នុងមួយថ្ងៃៗ អោយបានប្រហែល ២០០ក្រាម ហើយលាយខ្ទឹម-ស ក្នងអាហារនោះ អោយច្រើនជាងធម្មតាផង ។

យោបល់ចំពោះអត្ថបទនេះ