For Android device For iOS device

ពោតខ្ចី កំពូលបន្លែ សម្បូរកាកសរសៃ

ស្នៀតពោត ឬពោតខ្ចីមានរសជាតិផ្អែមឆ្ងាញ់ និងសម្បូរទៅដោយសារធាតុអាហារ ល្អៗមិនចាញ់បន្លែល្អៗដ៏ទៃទៀតឡើយ ។

ពីបុរាណ គេនិយមយកពោតមកស្ងោរ ឬអាំងហូបសាច់ និងប្រឡេះគ្រាប់ទុំធ្វើអាហារផ្សេងៗ និងទុកធ្វើពូជ ។ប៉ុន្តែឥឡូវនេះពោតបាន ក្លាយជាបន្លែសំខាន់រហូតដល់មនុស្ស បានរាវរកវិធី ដាំពោត ដើម្បីយកផ្លែខ្ចីរបស់វា មកធ្វើជាបន្លែផ្គត់ផ្គង់ទីផ្សារទៀតផង ។

ពោតមានឈ្មោះជាភាសាអង់គ្លេសថា Corn និងមានឈ្មោះរុក្ខសាស្រ្តថា Zea Mays Linn.។​ រីឯបណ្តូលពោតខ្ចីដែលយើងយកមកធ្វើបន្លែនេះ អ្នកខ្លះហៅថា Miniature Corn ហើយអ្នកខ្លះហៅត្រង់ៗថា Young Corn ឬពោតខ្ចីដូចខ្មែរយើងដែរ ។

គុណប្រយោជន៍

ថ្វីបើពោតមានសារធាតុអាហារសំខាន់ៗ មិនចាញ់បន្លែដទៃទៀត ដូចជា វីតាមីន A,B1,B2 និងB6 រួមទាំងវីតាមីន C និង M (បៃអូទីន) ព្រមទាំងបេតាខែរ៉ូទីន ប្រូតេអ៊ីន ខ្លាញ់ ធាតុដែក ហ្វូសហ្វ័រ កាល់ស្យូម កាបូអ៊ុដ្រាត តែបរិមាណរបស់វាមានតិចតួច។ ទោះជាយ៉ាងណាក៏ដោយ វាមានគុណសម្បត្តិពិសេសនៅត្រង់ថា ជាអាហារដែលសម្បូរកាកសរសៃបំផុត។ នៅក្នុងបណ្តូលរាងវែង ស្រឡូនដូចម្រាមដៃ នោះមានផ្ទុកទៅដោយកាកសរសៃអាហារ ដែលជួយអោយប្រព័ន្ធផ្លូវ

យោបល់ចំពោះអត្ថបទនេះ