For Android device For iOS device

ប្រយោជន៍ នៃថ្នាំដុសធ្មេញ ដែលស្រ្តីមេផ្ទះគួរដឹង

ថ្នាំដុសធ្មេញ ក្រៅពីប្រើសម្រាប់ដុសធ្មេញអោយស្អាត ក៏មានប្រយោជន៍ច្រើនទៀត ...។

- ថ្នាំដុសធ្មេញពណ៌ស អាចប្រើដុសគ្រឿងប្រាក់ ឬគ្រឿងអលង្ការប្រាក់ បានយ៉ាងល្អ វាជួយជម្រះ ក្អែលខ្មៅ ធ្វើអោយមានសភាពភ្លឺរលោងស្អាត (ប៉ុន្តែកុំប្រើជាមួយគជ់ ឬគជ់ខ្យង)។

- ថ្នាំដុសធ្មេញ អាចប្រើជំនួសកាវ ឬជ័រស្អិតសម្រាប់បិទផ្ទាំងផ្សេងៗ លើជញ្ផាំង ដែលមិនធ្វើអោយជញ្ផាំងខូចខាត ឬមានស្នាម ។

- ប្រសិនបើចង់សម្អបូ នៅលើសក់ក្មេងតូចៗ ជំនួសអោយការប្រើស្នៀតសក់ ដែលអាចទាក់សក់ធ្វើអោយក្មេង ឈឺ អ្នកអាចប្រើថ្នាំដុសធ្មេញបែបចេល បំពាក់បូរនៅលើសក់ក្មេងបាន វាស្រួលលាងសម្អាតចេញ​ ហើយក៏មិនទាក់សក់ដែរ ។

- បំបាត់ស្នាមប៊ិច នៅលើជញ្ផឹាងបន្ទប់ គឺត្រូវច្របាច់ថ្នាំដុសធ្មេញពណ៌ស នៅលើក្រណាត់សើមៗ ហើយជូតលើស្នាមដែលប្រឡាក់ រួចហើយជូតមួយសាទៀត ជាមួយក្រណាត់ស្អាត ។

- ថ្នាំដុសធ្មេញ អាចប្រើលាបស្នាមផ្សារមាស់ ដែលបណ្តាលពីសត្វល្អិតទិច ឬខាំ លាបស្នាមមូសខាំ ឬលាបកុំអោយពងស្បែក ពេលត្រូវរលាកទឹកក្តៅ ។

- លាបថ្នាំដុសធ្មេញ លើជក់ខាត់ក្រចក ឬច្រាសដុសធ្មេញចាស់ៗ យកមកខាត់សម្អាតក្រចក ដ

យោបល់ចំពោះអត្ថបទនេះ