ជំងឺផ្តាសាយធំ អាចការពារបាន
ក្រៅពីជំងឺគ្រុនឈាម ដែលកើតមាននៅរដូវភ្លៀង នៅមានជំងឺផ្តាសាយធំ ដែលតែងតែកើតឡើង នៅពេលនោះដែរ ។បញ្ហាគួរអោយព្រួយបារម្ភរបស់វា គឺជំងឺឱកាសនិយម អាចបង្កអោយគ្រោះថ្នាក់ដល់ជិវិត ដូចជា ជំងឺហើមសួត ។
គួរយកចិត្តទុកដាក់ ដល់មនុស្ស ចាប៉ពីអាយុ ៦៥ឆ្នាំឡើងទៅ និងកុមារ ដែលមានអាយុក្រោម ៥ឆ្នាំ ដោយនាំទៅចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ ព្រោះមនុស្សចាស់ជរា និងកុមារតូចៗជាក្រុមមនុស្ស ងាយរងគ្រោះ ពីជំងឺឱកាសនិយមច្រើនជាងគេ ។ក្រៅពីនេះ មនុស្សពេញវ័យ ក្រមុំកំលោះ គួរចៀសវាងទៅកន្លែងមនុស្សច្រើនកុះករ ឬចង្អៀតណែន ក្នុងអំឡុងពេលមាន ការរីកសាយនៃជំងឺផ្តាសាយធំ ហើយគួរគេងសម្រាកអោយបានគ្រប់គ្រាន់ ទទួលទានអាហារមានប្រយោជន៍ ហាត់ប្រាណនិងយកក្រណាត់បិទមាត់ ច្រមុះពេលក្អកឬកណ្តាស់។
លើសពីនេះ បញ្ហាដែលពិភពលោកកំពុងភ័យខ្លាច គឺផ្តាសាយពីមនុស្ស និងផ្តាសាយបក្សី អាចមានឱកាសរួមគ្នា ក្លាយជាជំងឺថ្មីទៀតបាន ហើយរឹតតែសាហាវជាងមុនទៀត ។ដូច្នេះ គួរការពារខ្លួនឯង និងមនុស្សជាទីស្រលាញ់ អោយបានពីឥឡូវនេះទៅ ។
(ដកស្រង់ចេញពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៦)