For Android device For iOS device

ថ្នាំ​ ប្រឆាំងមហារីកពោះវៀនធំ

ជម្រើសមួយសម្រាប់អ្នកជំងឺពោះវៀនធំ គឺថ្នាំដែលមានប្រសិទ្ធិភាពពិសេសដោយឡែក ក្នុងការបំផ្លាញកោសិកា មហារីកពោះវៀនធំ ជាវិធីព្យាបាលចុងក្រោយបង្អស់ ហៅថា Targeted Therapy​។

យោងតាមរបាយការណ៍ ប្រជុំប្រចាំឆ្នាំ របស់សមាគមមហារីកវិទ្យា សហរដ្ឋអាមេរិក រកឃើញថា Cetuximab ជាទម្រង់ថ្នាំ ដែលហៅថា Monoclonal Antibody វាមិនមែនជាថ្មាំគីមី ប៉ុន្តែជាថ្នាំបែបធម្មជាតិ ដែលប្រើប្រាស់បច្វេកវិទ្យាពន្ធុវិស្វកម្ម នេះជាប្រភេទថ្នាំ Monoclonal Antibody ដំបូង ដែលអាចរារាំងការរីករាលដាល នៃកោសិកាមហារីក ដោយមានការធានាគុណភាព និងនាយកដ្ខានចំណីអាហារ និងឱសថ អាមេរិក។

ក្នុងករណីដែលអ្នកជំងឺ មិនអាចប្រើថ្នាំគីមីបាន ថ្នាំប្រភេទនេះ អាចជាជម្រើស និងក្តីសង្ឈឹមថ្មី របស់អ្នកជំងឺពោះវៀនធំ ជាពិសេស អ្នកជំងឺអំឡុងពេលរាលដាល ឬរយៈពេលចុងក្រោយ ។ បច្វុប្បន្ន ជំងឺមហារីក​ ត្រូវបានគេជួបប្រទះច្រើន គឺមហារីកពោះវៀនធំ ដោយសារកត្តាបរិស្ថាន មានភាពពុលកខ្វក់ និងចំណីអាហារ ជាពិសេស ការទទួលតានអាហារឆ្អិនស្រាប់ (Fast Food) ៕

(អត្ថបទដកស្រង់ចេញពីទស្សនាវដ្តី អង្គរធំ ច្បាប់ ១៧៦)

យោបល់ចំពោះអត្ថបទនេះ