៦ រឿងគួរធ្វើពេលមានផ្ទៃពោះ
១ - ចៀសវាសផលិតផលទឹកដោះគោ ដែលមិនឆ្លងកាត់ការសម្លាប់មេរោគ (Pasteurize) ព្រោះអាចមានបាតេរី ។
២- មិនគួរពិសាគ្រឿងក្នុង និងថ្លើមសត្វ ច្រើនពេក ព្រោះអាចកើតពិស ដោយសារវីតាមីនអា (Vitamin A) បន្សំគរទុកច្រើនពេក ។
៣- លាងបន្លែ និងផ្លែឈើអោយស្អាត មុនពេលបរិភោគ ដើម្បីកំចាត់មេរោគ និងសារធាតុគីមី ប្រឡាក់ប្រឡូស លាយឡំ ។
៤ -មិនគួរេពិសាសាច់មាន់ ឬស៊ុតមាន់-ទា ដែលមិនឆ្អិនល្អ ព្រោះមានបាត់តេរី សាល់ម៉ូនេលឡា (Salmonella) អាចធ្វើអោយរលូតកូន ឬសម្រាលកូន មុនពេលកំណត់ ។
៥- មិនគួរពិសាគ្រឿងស្រវឹង ព្រោះធ្វើអោយកើតភាពខុសប្រក្រតីរបស់ទារកក្នុងផ្ទៃ ជះឥទ្ឋិពលអោយទារក មានការរៀនសូត្រ ចេះចាំមិនបានល្អ ។
៦- មិនគួរពិសាភេសជ្ផៈ ដែលមានសារធាតុកាហ្វេអ៊ីន ព្រោះធ្វើអោយប្រឈមនឹងការរលូតកូន ឬសម្រាលកូន មុនពេលកំណត់ ។