អ្នកជំនាញណែនាំ វិធីអោយគេងលក់ស្រួល

ការគេងសម្រាកមិនបាន គ្រប់គ្រាន់ ធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ។ ចំពោះមនុស្សធាត់ ត្រូវគេងអោយបានមធ្យម ៨ម៉ោង ឬពី ៦-៩ម៉ោងក្នុង ១ថ្ងៃ ។

លោក​ខារេន ដេនថ៍ (Karen Dente) រូបវិទូ និងជាអ្មកជំនាញផ្នែកការគេងលក់ នៅទីក្រុងញូយក សហរដ្ឋអាមេរិក បានណែនាំវិធីជួយអោយឆាប់គេងលក់ដូចតទៅ :

- ត្រូវចូលគេង នៅពេលមានអារម្មណ៍ថា ងងុយគេង ។

- រៀបចំបរិស្ថានកន្លែងដេក អោយបានសមស្រប ដោយបន្ទប់ដេកត្រូវងងឹត ត្រជាក់និងស្ងប់ស្ងាត់គ្មានសំលេងរំខាន។

- ចៀសវាងទទួលទានអាហារធ្ងន់ពោះ ឬឆ្អែតពេក មុនពេលចូលគេង ។

- កុំពិសាភេសជ្ផៈ ឬចំណីអាហារ ដែលមានសារធាតុកាហ្វេអ៊ីន (Caffeine) ។

- ហាត់ប្រាណអោយបានទៀងទាត់ ជាមធ្យម ៣០នាទីក្នុង ១ថ្ងៃ ប៉ុន្តែមិនត្រូវហាត់ប្រាណក្នុងរយៈពេល ៣ម៉ោងមុនចូលគេងទេ ។

- ចៀសវាងពិសាវត្ថុរាវច្រើន (ដូចជាតឹក សុរា...) មុនពេលចូលគេង ។

- សម្រាលភាពតានតឹងផ្លូវអារម្មណ៍ និងរាងកាយ មុនពេលចូលគេង តាមរយៈការអានសៀវភៅ កំដរអារម្មណ៍ ឬងូតទឹកក្តៅឩណ្ឌៗ ។

- ប្រសិនបើរយៈពេល ២០នាទ

យោបល់ចំពោះអត្ថបទនេះ