វិធីសន្សំសំចៃ ភ្លើងក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
សម្ភារប្រើប្រាស់ ក្នុងផ្ទះរបស់អ្នក ដូចជាឩបករណ៍អគ្គិសនី ប្រសិនបើអ្នកចេះប្រើប្រាស់ ថែទាំវាបានល្អ អាចជួយអោយអ្នកសន្សំសំចៃ ប្រាក់កាស បានមួយចំណែកធំ ...។
អំពូលភ្លើង
ជ្រើសប្រើអំពូលម៉េត្រ ជំនួសអំពូលមូល ព្រោះអាចផ្តល់ពន្លឺភ្លឺជាង ៤ដង ហើយអាចប្រើការបានយូរជាងដល់ទៅ ៤ដង ។ហើយសំខាន់ កុំភ្លេចសម្អាតអំពូលម៉េត្រជានិច្ច ដើម្បីអោយមានសភាពភ្លឺ ច្បាស់ ។
វិទ្យុ និងទូរស្សន៍
តេឡេកុម្មង់ ឬឩបករណ៍បញ្ផាពីចម្ងាយ (Remote Control) របស់វិទ្យុ ឬទូរស្សន៍ ជាឩបករណ៍ស៊ីភ្លើងច្រើន ពេលអ្នកចុចដូរប៉ុស្តិ៍មួយលើកៗ ទ្រនិចកុងទ័រភ្លើង តែងតែលោតឡើងជានិច្ច ។ គួរចៀសវាងការបិទឩបករណ៍ ដោយប្រើតេឡេកុម្មង់់ នៅពេលអ្នកឈប់មើលទូរទស្សន៍ ព្រោះសូម្បីបិទ Power មែនប៉ុន្តែចរន្តអគ្គិសនី នៅតែរត់មកដល់ប្រព័ន្ធឩបករណ៍ នោះដដែល។ យកល្អ គួរចុចកុងតាក់បិទឩបករណ៍ ហើយដកឌុយភ្លើងចេញ ។
ទូរទឹកកក
ជ្រើសរើសទូទឹកកក ដែលមានផ្លាកសំចៃភ្លើង លេខ ៥ សូម្បីតម្លៃវាខ្ពស់ ប៉ុន្តែក្នុងរយៈពេលវែង វាអាចធូរថ្លែជាង ។ទីតាំងផ្នែកខាងក្រោយទូទឹកកក គួរដាក់ចម្ងាយពីជញ្ផាំងយ៉ាងតិច ៣០ស.ម ដ