ពិសាទុរេន ជាមួយសា្រ ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត

រសជាតិឆ្ងាញ់ជាប់ចិត្ត របស់ផ្លែធុរេន បានធ្វើអោយអ្នកបរិភោគ ចាប់អារម្មណ៍ ប៉ុន្តែវាផ្តល៉ទាំងគុណសម្បតិ្ត និងគុណវិបត្តិ ចំពោះសុខភាព។ ដូច្នេះទើបមានការណែនាំអោយ បរិភោគទុរេន ត្រឹមតែល្មមៗ ឬមិនលើសពី២គ្រាប់ ក្នុង១ពេល ពិសេស ហាមពិសាសុរា និងទុរេន ក្នុងពេលដំណាលគ្នា ។

ទុរេន ជាប្រភេទផ្លែឈើ ដែលផ្តល់ថាមពលខ្ពស់ សាច់ទុរេន ប្រមាណ ១០០ក្រាម ផ្តល់ថាមពល ១៨៧គីឡូកាឡូរី មានប្រេង ៤.១ក្រាម ប្រូតេអ៊ីន ២.៥ក្រាម កាល់ស្យូម ១៨ ម.ក្រ និងវីតាមីន A ២២ម.ក្រ ។ដូច្នេះជាការប្រសើរ មិនគួរពិសារទុរេន លើសពី ២គ្រាប់ទេ ព្រោះប្រសិនពិសាដល់ទៅ ២-៣ក្លែប ឬ ៤-៦គ្រាប់ គឺប្រហែលគ្នានឹងពិសាបាយ ៥វែក ឬទឹកក្រូច ២កំប៉ុង គុយទាវ ១ចាន ប្រហែលនឹង ៤០០គីឡូកាឡូរី ។ទោះជាយ៉ាងណា ប្រសិនបើមិនអាចអត់ទ្រាំបាន អ្នកត្រូវបន្ថយបរិមាណអាហារ កុំពិសារអាហារមានជាតិម្សៅ ស្ករ ឬខ្លាញ់ច្រើនពេក ព្យាយាមហាត់ប្រាណបន្ថែម ដើម្បីដុតបំផ្លាញថាមពលលើស កុំអោយឡើងទម្ងន់ ។

ចំពោះអ្នកជំងឺទឹកនោមផ្អែម បេះដូង លើសឈាម គួរប្រយ័ត្នក្នុងការពិសារទុរេន អាចពិសាបានក្នុងបរិមាណ តិចជាងមនុស្សធម្មតា មិនញឹកញាប់ ឬអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យសិន ។ ហាមពិសាសុរា ក្លែម ទុរេន ឬ

យោបល់ចំពោះអត្ថបទនេះ