ប្រយ័ត្នសារធាតុបង្កមហារីក ក្នុងដំឡូងបារាំងចៀនស្រួយ
អង្កការ Foodwatch e.V. នៅប្រទេសអាល្លឺម៉ង់ បានរកឃើញសារធាតុ អាគ្រីឡាមីដ (Acrylamid) លើសកំណត់ក្នុងដំឡូងបារាំងចៀន ស្រួយ ដែលជាសារធាតុពុលមួយប្រភេទ ជំរុញអោយកើតមហារីក។ បើសិនក្មេងទម្ងន់ ២០ គ.ក្រ ញ៉ាំដំឡូងបារាំងចៀនស្រួយ ច្រើនជាង ៥ចំណិត គឺចាត់ទុកថា បានទទួលសារធាតុនេះ ច្រើនលើសកម្រិត ។
បញ្ហានេះ អង្កការសុខភាពពិភពលោក (WHO) បានណែនាំចំណីញ៉ាំលេង ដែលមានសារធាតុ Acrylamid អាចទទួលទានបាន១ថ្ងៃ ប្រហែល១មីក្រូក្រាមប៉ុណ្ណោះ ។ ចំពោះអ្មកមានទម្ងន់ ៨៥ គ.ក្រ បើសិនជាទទួលទាន ដំឡូងបារាំងចៀនស្រួយ កន្លះស្បោង គឺចាត់ទុកថា ច្រើនពេកហើយ ។នាយកដ្ធានត្រួតពិនិត្យចំណីអាហារ BFR នៅប្រទេសអាល្លឺម៉ង់ បានដាស់តឿនថា សារធាតុ Acrylamid មានអន្តរាយដល់សុខភាព អ្នកមិនត្រូវទទួលទាន ដំឡូងបារាំងស្រួយ រាល់ថ្ងៃទេ ។ សារធាតុនេះ អ្មកមិនអាចមើលឃើញទេ ប៉ុន្តែអ្នកទទួលទានអាចសង្កេតឃើញបាន បើសិនឃើញមានចំណុចអុជៗពណ៌ត្នោត នៅលើដំឡូងបារាំងចៀន អ្នកមិនគួរទិញទទួលទានទេ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៤)