For Android device For iOS device

វិធីរក្សាបន្លែ អោយស្រស់បានយូរ

បន្លែស្រស់ដែលអាចរក្សាទុកក្នុងទូទឹកកក អាចនឹងទុកបានលើសពី៤ថ្ងៃ ដល់១សប្តាហ៍។ចំណែកឯការត្រាំបន្លែស្រស់ក្នុងទឹក អាចរក្សាបានមិនលើសពី១ថ្ងៃ បន្លែនឹងរលួយខូចអស់។ ដូច្នេះអ្នកគួររក្សាបន្លែទុកក្នុងម្លប់ រួចប្រោះទឹកព្រឹក ល្ងាច ។

ការរក្សាបន្លែអោយស្រស់ អាចទុកបាន ៣-៤ថ្ងៃ ហើយមុននឹងយកមកចម្អិនអាហារ ត្រូវត្រាំទឹកមុនប្រហែល ១៥ឬ២០នាទី បន្លែនឹងស្រស់ឡើងវិញ។ បន្លែដែលទិញពីផ្សារ មុននឹងយកមកចម្អិនជាអាហារ ត្រូវត្រាំទឹកចោល មិនតិចជាង១ម៉ោង ដោយប្តូទឹកអោយបានច្រើនដង ដើម្បីបំបាត់ជាតិថ្នាំកម្ចាត់សត្វល្អិត ដែលនៅតាមស្លឹកនឹងធាងរបស់វា។ការលាងបន្លែ ដែលមានសត្វល្អិតទំ ត្រូវដាក់ទឹកខ្មេះបន្តិចចូល ក្នុងទឹកលាងបន្លែ អាចធ្វើអោយបន្លែស្អាតបាន។

ប្រសិនបើបន្លែស្វិត អាចយកមកជ្រលក់ទឹកក្តៅឩណ្ឌៗ រួចជ្រលក់ចូលទឹកត្រជាក់ លាយទឹកខ្មេះបន្តិច ឆ្លាស់គ្នាប្រហែល ២-៣ដង ជួយអោយបន្លែកាន់តែស្រស់ឡើង។

ក្នុងការស្រុសបន្លែ គួរដាក់ទឹកតែបន្តិចបានហើយ បើកភ្លើងអោយល្មមតែឆ្អិន។ ពេលដូសបន្លែឡើង ទឹកស្ងោរបន្លែដែលនៅសល់ កុំចាក់ចោល អាចយកទៅចម្អិនសម្លបាន មានប្រយោជន៍ណាស់។

បន្លែដែលមានប្រយោជន៍ មិនត្រូវហួសអាយ

យោបល់ចំពោះអត្ថបទនេះ