ផ្លែឈើ និងជំងឺទឹកនោមផ្អែម
ទន្ទឹមនឹងចំនួនអ្នកកើតជំងឺទឹកនោមផ្អែម កើនឡើងជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភនោះ ជំរុញអោយគ្រូពេទ្យផ្នែកវិជ្ផសាស្រ្ត បានរួមគ្នាសិក្សាវិភាគលើចំណីអាហារ ដែលទទួលបាន ពិសេសផ្លែឈើប្រភេទនីមួយៗ ដែលទាក់ទងនឹងកម្រិតស្ករក្នុងឈាម ។លទ្ធផលការសាកល្បងពិសោធន៍ បានរកឃើញថា ផ្លែឈើដែលធ្វើអោយ មានជាតិស្ករក្នុងឈាមខ្ពស់បំផុត គឺស្វាយទុំ ។បន្ទាប់មក គឺម្នាស់ មៀន ទុរេន ស្រកានាគ និងត្របែក។ ដើម្បីសុវត្តិភាពអ្នកជំងឺទឹកនោមផ្អែម គួរទទួលទានស្វាយទុំ មិនលើសពី១ផ្លែ ក្នុងម្ហូបមួយពេល (ដោយចិតយកសាច់ស្វាយលើនិងក្រោម មិនយកចំហៀង) ឬម្នាស់១០ម៉ាត់ ឬមៀន ២០ផ្លែ ឬធុរេនពាក់កណ្តាលក្លែប ស្រកានាគ ឬត្របែក ៣ភាគ៤ផ្លែ ឬផ្លែឈើទុំហើយទន់ ទទួលទានបាន ១០ម៉ាត់ ផ្លែឈើដែលមានភាពស្រួយ ទទួលទានបាន ២០ម៉ាត់ ដោយទទួលទានឆ្លាស់ប្រភេទគ្នា ក្នុងមួយពេលៗ ដើម្បីអោយរាងកាយបាន បរិមាណកាកសរសៃអាហារ (Fiber)និងវីតាមីនផ្សេងៗគ្នា។ អ្នកវិភាគបានអោយដឹងទៀតថា ជំនឿថា ការទទួលទានផ្លែឈើជំនួសអាហារទូទៅ ឬទទួលទានផ្លែឈើ រសជាតិជូរ នឹងមិនធ្វើអោយធាត់នោះ មិនមែនជាការពិតឡើយ ព្រោះផ្លែឈើមានសមាសធាតុផ្សំ របស់ជាតិស្ករជាសំខាន់ ហើយរសជាតិជូររបស់ផ្លែឈើ បណ្តាលមកពីរសជាតិរបស់ប្រភេទជាតិស្ករ ដែលមានភាពខុសប្លែកគ្នា ក្ន