ប័រ ២ម៉ាកត្រូវហាមឃាត់ប្រើប្រាស់

ថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលចិន បានចេញសេចក្តីប្រកាសជូនដំណឹង ដល់ប្រជាជនចិន ទាំងអ្នកប្រើប្រាស់និងអ្នកលក់ចំណីអាហារ អោយបញ្ឈប់ការទទួលទាន និងលក់ប័រធ្វើពីសណ្តែកម្យ៉ាង ដែលនាំចូលពីសហរដ្ឋអាមេរិក។

បើតាមប្រភពទីភ្នាក់ងារពត៌មានចិន ស៊ីនហួរ អោយដឹងថា ប៊័រដែលមានស្លាកសញ្ញាថា​"Peter Pan" និង "Great Value" ដែលផលិតនៅក្រោយពីថ្ងៃ ០៦ ឩសភា ២០០៦ និងមានលេខកូដផលិត ២១១១ ដែលផលិតនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន ConAgra Food Inc. ត្រូវបានក្រសួងសុខាភិបាលចិន បញ្ផអោយផ្អាកការលក់ និងចែកចាយ ឬបរិភោគ ព្រោះវាធ្វើអោយមានគ្រុនក្តៅ ឈឺពោះ ឬរាករូសបាន។

មុននេះបន្តិចប្រភពពី The Associated Press អោយដឹងថា នៅអាមេរិកក្រសួតសុខាភិបាលអាមេរិក បញ្ផាក់ថាមានករណីប៉ះពាល់ បណ្តាលមកពីការទទួលទានប៊័រនេះ លើបណ្តារដ្ឋ៦ ដែលក្នុងនោះ យ៉ាងហោចណាស់ មានមនុស្ស៥១នាក់ ត្រូវបានចូលសម្រាកនៅមន្ទីរពេទ្យ ពីថ្ងៃទី ០១​ សីហា ២០០៦ ដល់ថ្ងៃទី ០២ កុម្ភះ ២០០៧ ។

ដូច្នេះអ្នកប្រើប្រាស់ប៊័រទាំងអស់ ត្រូវពិនិត្យស្លាកសញ្ញាអោយបានច្បាស់លាស់ មុននឹងប្រើ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៦៤)

យោបល់ចំពោះអត្ថបទនេះ